ដោយ៖តារារិទ្ធ/កំពង់ឆ្នាំង៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាកម្ពុជាបានអនុ វត្តប្រជាធិប តេយ្យយ៉ាងទៀងទាត់និងជាក់លាក់តាមរយៈការបោះឆ្នោតដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ។សម្ដេចតេជោក៏បានផ្តាំទៅកម្មករកម្មការិនីប្រមាណជិត២០,០០០ នាក់កុំភ្លេចទៅបំពេញកាតព្វកិច្ច៥ឆ្នាំម្ដង ដែលមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងសម្រាប់ការជ្រើស រើសការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់ របស់កម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ-កម្មការនីក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចូលរួមការបោះ ឆ្នោ តជ្រើសតាំងតំ ណាងរាស្ត្រអាណត្តិទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ។ សម្ដេចបន្តថាកុំភ្លេចទៅបំពេញកាតព្វកិច្ច៥ឆ្នាំម្ដងដែលមានគណបក្សនយោបាយចំនួន ១៨ចូលរួម ប្រកួតប្រជែងសម្រាប់ការជ្រើសរើសការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា។

សម្ដេចតេជោមានប្រសាសន៍ថា៖«កម្ពុជាគឺជាប្រទេសដែលបានអនុវត្តទៀងទាត់ច្បាស់លាស់បើប្រៀបធៀបទៅនឹងប្រទេសដទៃ។ប្រទេសខ្លះបានអនុញ្ញាឲ្យនាយករដ្ឋមន្ត្រី មានសិទ្ធិស្នើសុំទៅព្រះមហាក្សត្រឬប្រមុខរដ្ឋដើម្បីរំលាយសភាមុនអាណត្តិបោះឆ្នោត។ ប៉ុន្តែសម្រាប់កម្ពុជារដ្ឋធម្មនុញ្ញមិនអនុញ្ញាតសិទ្ធិឲ្យនាយករដ្ឋមន្ត្រីរំលាយសភាបាន ទេ »។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ រដ្ឋធម្មនុញ្ញរបស់កម្ពុជាបានកំណត់នីតិកាលរបស់រដ្ឋសភាមានរយៈពេល៥ឆ្នាំ ដែលរដ្ឋសភាមិនអាចរំលាយមុនអាណត្តិបានទេលើ កលែងតែរាជរដ្ឋាភិបាលត្រូវរំលាយ២ដងក្នុងរយៈពេល២ឆ្នាំហើយរដ្ឋសភានឹងអស់អាណត្តិនៅពេលដែលសភាថ្មីចូលកាន់តំណែង ។ សម្ដេ ចបានបន្ថែមថាច្បាប់ស្ដីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានកំណត់ថារៀងរាល់ថ្ងៃអាទិត្យនាសប្ដាហ៍ទី៤ នៃខែកក្កដាត្រូវចាត់តាំងការបោះឆ្នោតតាមរយៈអនុក្រឹត្យកំណត់របស់នាយករដ្ឋមន្ត្រី។

គួរជម្រាបថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភានឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ហើយការបោះឆ្នោតខាងមុខនេះមា នគណបក្សនយោបាយឈរឈ្មោះប្រកួតប្រជែងរហូតដល់ចំនួន ១៨គណបក្ស៕