ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖តៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាអោយយោធារបស់ខ្លួនបើកប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនហើយត្រៀមឆ្លើយតបក្រោយយន្តហោះយោធាចិន៣៧គ្រឿងបានហោះចូលតំបន់ការពារដែនអាកាសរបស់កោះនេះ និងយន្តហោះខ្លះបន្ទាប់មកបានហោះចូលមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។
សូមបញ្ជាក់ថានៅរយៈពេលបីឆ្នាំមកនេះ ចិនតែងបញ្ជូនយន្តហោះចូលកៀកៗកោះប្រជាធិបតេយ្យនេះ តែមិនបានចូលក្នុងដែនអាកាសរបស់តៃវ៉ាន់ទេ។
តៃវ៉ាន់បានបញ្ជូនយន្តហោះនិងនាវារបស់ខ្លួនទៅតាមឃ្លាំមើលនិងបានបញ្ជាទៅកងកាំជ្រួចអោយត្រៀមខ្លួន
ក្រសួងយោធាតៃវ៉ាន់បាននិយាយថា ចាប់ពីម៉ោងប្រាំព្រឹក ខ្លួនបានសង្កេតឃើញយន្តហោះយោធាចិន៣៧គ្រឿងរួមមាន J-11 និង J-16 រួមទាំងយន្តទម្លាក់គ្រាប់បែកH-6 ហោះចូលជ្រុងនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស(ADIZ)របស់ខ្លួន។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចិនខ្លះបានហោះទៅភាគអាគ្នេយ៍កោះតៃវ៉ាន់និងបានឆ្លងកាត់ចូលសមុទ្រប៉ាស៊ីហ្វិកខាងលិចដើម្បីធ្វើការហាត់ឈ្លបយកការណ៍ពីអាកាសនិងហោះចម្ងាយឆ្ងាយ»។
វាបានបន្ថែមថា តៃវ៉ាន់បានបញ្ជូនយន្តហោះនិងនាវារបស់ខ្លួនទៅតាមឃ្លាំមើលនិងបានបញ្ជាទៅកងកាំជ្រួចអោយត្រៀមខ្លួន។
ក្នុងហេតុការណ៍មួយទៀត កាលពីថ្ងៃពុធចិនបានបញ្ចប់ការហោះល្បាតរួមជាមួយរុស្ស៊ីនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ក្រោយការហោះលើសមុទ្រជប៉ុននិងសមុទ្រចិនខាងកើតកាលពីមួយថ្ងៃមុនជាហេតុនាំអោយជប៉ុនសម្តែងការព្រួយបារម្ភនិងកូរ៉េខាងត្បូងបញ្ចេញយន្តហោះទៅស្ទាក់ផ្លូវ។
រុស្ស៊ីនិងចិនបានរួមគ្នាហោះល្បាតលើសមុទ្រជប៉ុន តែទទួលស្គាល់ថាយន្តទម្លាក់គ្រាប់បែកចម្ងាយរបស់គេពេលខ្លះត្រូវយន្តហោះប្រដេញមិនដឹងមកពីប្រទេសណាហោះកៀងឬស្ទាក់ផ្លូវ
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះទម្លាក់គ្រាប់Tupolev Tu-95របស់រុស្ស៊ីនិង Xian H-6Kរបស់ចិន អមដំណើរដោយយន្តហោះ Sukhoi Su-30M, Su-35S និង Shenyang J-11 តែ«ពេលខ្លះ យន្តហោះបំពាក់កាំជ្រួចយុទ្ធសាស្ត្រទាំងនេះត្រូវអមដំណើរដោយយន្តហោះបរទេសនៅពេលយន្តហោះរបស់យើងមិនបានរំលោភដែនអាកាសប្រទេសផ្សេង»៕