ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ មានប្រាព្ធពិធីទទួល ស្គាល់ បញ្ចូលសមាជិកថ្មីចំនួន ៧៣៥ នាក់ ដែលមកពីគណបក្សនយោបាយនានា ពិសេសគណបក្សភ្លើងទៀន មកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ទាំ៧ នៃក្រុងសិរីសោភ័ណ ។
លោក ស្រេង សុផល ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងសិរីសោភ័ណ បានឱ្យដឹង ថាៈ ក្រោយរួមរស់ ឬមានទស្សនៈជាមួយគណបក្សភ្លេីងទៀន និងគណបក្សផ្សេងទៀត មួយរយៈកន្លងមក ឃើញថា មិនមានប្រយោជន៍ មិនមានអនាគតអ្វី ។ ប៉ុន្តែងាកមេីល ឃេីញពីការដឹកនាំ ដោយភាពឈ្លាសវៃបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព ការអភិវឌ្ឍន៍ ជីវភាពគ្រួសារ ត្រូវបានលើកម្ពស់ មានក្តីសង្ឃឹម ទើបបងប្អូនសកម្មជន មកគណបក្សភ្លេីងទៀន រួមនឹងសកម្មជន មកពីគណបក្សផ្សេងៗ ចូលរួមជីវភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា តាមសង្កាត់ទាំង៧ នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជេីញប្រកាសទទួលស្គាល បញ្ចូលសមាជិកថ្មី ទាំងនោះ ។ លោក អ៊ុំ រាត្រី ក៏បានបង្ហាញពីគុណតម្លៃ នៃសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផល នៃសង្គមជាតិ ដែលប្រជាជនកម្ពុជា សម្រេចបានក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ។ ពោលគឺ ក្នុងដំណើរតស៊ូដ៏លំបាកលំបិន ដើម្បីការរស់ឡើងវិញ និងការគង់វង្សស្ថិតស្ថេរ រីកចម្រើនរបស់ជាតិ រយៈពេល ៤៤ ឆ្នាំមកនេះ មានគុណតម្លៃដ៏វិសេសវិសាល ទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតី សម្រាប់ប្រជាជាតិខ្មែរទាំងមូល៕ V / N