ដោយៈសុផល/ភ្នំពេញ៖ ខណៈដែលអត្តពលិករបស់ខ្មែរបាននិងកំពុងខិត ខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពនៅលើទីលានប្រកួត ដើម្បីនាំយក កិត្តិយសជូនជាតិ ពួកគាត់ពិតជា ត្រូវការការគាំទ្រ និងជំរុញទឹកចិត្តពី សំណាក់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋរបស់យើង។ ជាក់ស្តែង ក្នុងដំណើរការប្រកួតរយៈពេលជាច្រើនថ្ងៃមកនេះ ថ្នាក់ដឹកនាំជាច្រើនរូប បានមានវត្តមានដោយផ្ទាល់នៅតាមទីតាំងប្រកួតនីមួយៗ ដើម្បីផ្តល់ នូវភាពកក់ក្តៅ និងកម្លាំងចិត្តដល់អត្តពលិកកម្ពុជា។
វត្តមានរបស់ប្រធានប្រតិភូកីឡាជាន់ខ្ពស់របស់កម្ពុជា បានបង្ហាញកាយវិការ នៃការសាទរ និងផ្ដល់ការលើកទឹកចិត្តដល់អត្តពលិកគ្រប់រូបយ៉ាងកក់ក្ដៅ។
ជាការសង្កេត ចាប់តាំងពីដំណើរការប្រកួតថ្ងៃទី១មក សារធារណជន បានផ្តោតការចាប់អារម្មណ៍ទៅលើលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡា ដែលតែងបានបង្ហាញ វត្តមាននៅទីតាំងប្រកួតជារៀងរាល់ថ្ងៃ ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់អត្តពលិក រួមទាំងការផ្ដល់កិត្តិយសបំពាក់មេដាយ ជូនដល់អត្តពលិកកម្ពុជា និងអត្តពលិកនៃបណ្ដាប្រទេសជាមិត្តដែលបានចូលរួមក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃ ទី០៥ ខែមិថុនា ឆ្នាំ២០២៣ បើទោះបីជាមមាញឹកនឹងការងារច្រើនយ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ានី បានអញ្ជើញទស្សនាការប្រកួតរបស់អត្តពលិកបណ្ដើរ និងធ្វើការ បណ្ដើរ រួមជាមួយនឹងស្នាមញញឹមនៅលើមុខជានិច្ច មិនថាកម្ពុជា ទទួលបានលទ្ធផលបែបណាក៏ដោយ។ «ក្នុងនាមជាអ្នកដែលគាំទ្រពួកគាត់ ទោះបីជាលទ្ធផលបែបណាក៏ដោយ ក៏នៅតែគាំទ្រ» នេះជាប្រសាសន៍ របស់ឯកឧត្តមហ៊ុន ម៉ានី ដែលបញ្ជាក់ពីទំហំទឹកចិត្តនៃការគាំទ្រ យ៉ាងពិត ប្រាកដ។
តាមរយៈរូបភាពនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថាថ្នាក់ដឹកនាំបានផ្ដល់ការ យកចិត្តទុកដាក់ខ្លាំងចំពោ អត្តពលិកពិការរបស់កម្ពុជាគ្រប់កាលៈទេសៈ មិនថាលទ្ធផល ឈ្នះ ឬចាញ់ ដូចអ្វីដែលលោកតែងបានលើកឡើងថា ថា«ពេលឈ្នះ យើងនៅជាមួយគាត់ តែពេលគាត់ចាញ់ យើងចាំបាច់ត្រូវតែ នៅជាមួយគាត់»។ភាពជាម្ចាស់ផ្ទះរបស់ កម្ពុជានាឱកាសនេះ ពិតជា បានផ្តល់នូវឱកាសពេញលេញសម្រាប់អត្តពលិកគ្រប់ៗរូប ចូលរួមបង្ហាញ នូវស្មារតីតស៊ូប្រកួតប្រជែងដើម្បីភាពជោគជ័យលើសពីពិការ ភាពរបស់ខ្លួន។
សូមជម្រាបថា ថ្ងៃទី៨មិថុនានេះគឺជាថ្ងៃចុងក្រោយនៃការប្រកួតមុននឹ ង ឈានចូលកម្មវិធី«បិទ»ជាផ្លូវការនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នាថ្ងៃទី ៩មិថុនា ដោយកម្ពុជា បានឡើងទៅឈរលេខ ៨បន្ទាប់ពីបានឈ្នះមេដាយ សរុបចំនួន៦៤ ក្នុងនោះមេដាយមាស ៩គ្រឿង ប្រាក់១៩ និង សំរិទ្ធ ៣៦ ដោយគិតត្រឹមម៉ោង៧:៣៦នាទី ថ្ងៃទី០៨ ខែមិថុនា ។ នេះជាលទ្ធផលដែល ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្លាប់ធ្វើបានក្នុងអាស៊ានប៉ារ៉ាហ្គេមចំនួន ១០លើកកន្លងមកដោយការ ប្រកួតចុងក្រោយនៅឆ្នាំ២០២២នៅ ប្រទេស ឥណ្ឌូណេស៊ី កម្ពុជារកបានមេដាយសរុប២៨គ្រឿង គឺមាស៧ ប្រាក់១០ និង សំរិទ្ធ១១៕srn / N