ដោយៈប.ខុន/ភ្នំពេញៈរដ្ឋបាលខេត្តព្រះសីនហុនៅក្នុងឆ្នាំ២០២៣ ទទួល បានថវិកាសម្រាប់គម្រោងជួសជុលផ្លូវបេតុងចំនួន៥១ខ្សែ កំពុងត្រូវបាន ធ្វើការសាងសង់នៅក្នុងភូមិសាស្ត្រស្រុកក្រុងចំនួនបួនសម្រាប់តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីតាមបណ្តាឃុំនានាមកកាន់ផ្លូវជាតិនិងទីប្រជុំជន ដើម្បី បង្កភាពងាយស្រួលដល់ការដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានប្រាប់ ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៣ថានៅក្នុងឆ្នាំ២០ ២៣នេះរដ្ឋបាលខេត្តព្រះសីហនុទទួលបានថវិកាសម្រាប់ធ្វើការជួសជុលផ្លូវបេតុងចំនួន៥១ខ្សែ ដោយពេលនេះផ្លូវទាំងនោះកំពុងត្រូវបានធ្វើការ សាង សង់ នៅក្នុងភូមិសាស្ត្រស្រុកក្រុងទាំងបួនគ្រោងធ្វើឱ្យបានរួចរាល់នៅ ក្នុងឆ្នាំនេះ។ ប្រធានមន្ទីរខាងលើឱ្យដឹងទៀតថាផ្លូវទាំង៥១ខ្សែដែលជាគម្រោងរបស់រដ្ឋបាលខេត្តព្រះសីហនុនេះ មាននៅស្រុកស្ទឹងហាវចំនួន៣ខ្សែ ស្រុកកំពង់សីលា ចំនួន៦ខ្សែ ស្រុកព្រៃនប់ចំនួន២៩ខ្សែ និងក្រុងព្រះសីហនុចំនួន១៣ខ្សែ។​ក្នុងនេះ មានមួយខ្សែជាផ្លូវកៅស៊ូនិងស្ពានបេតុងបេតុងមួយកន្លែង។ រដ្ឋបាលខេត្តព្រះសីហនុធ្វើការជួសជុលផ្លូវទាំង៥១ខ្សែនៅតាមក្រុងស្រុកទាំងបួននេះ សម្រាប់តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីតាមបណ្តាឃុំនានា​មកកាន់ផ្លូវជាតិនិងទីប្រជុំជន ដើម្បីបង្កភាពងាយស្រួលការដឹកជញ្ជូន​និង​ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បន្ទាប់ពីហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់នៅក្នុងក្រុងព្រះសីហនុរាប់សិបខ្សែត្រូវ បានធ្វើការសាង​សង់ឡើងវិញជាថ្មីរួចមក៕សរន/រ