អគ្គនាយិកា​ទូរ​ទស្ស​ន៍អាស៊ីអាគ្នេយ៍ ភរិយា​រដ្ឋមន្ត្រី លោក កៅ គឹមហួន ចាញ់បោក​ជនបរទេស​អស់ប្រាក់​ជិត​៣០​លាន​ដុល្លារ​

3210
ចែករម្លែក
  • 6.4K
    Shares

ជនសង្ស័យ(ឆ្វេង)លោកកៅ គឹមហួននិងលោកជំទាវឃឹម រ៉ានី

ជនសង្ស័យត្រូវបាននាំឡើងតុលាការ

(​ភ្នំពេញ​) ៖ អ្នកស្រី ឃឹម រ៉ានី អគ្គនាយិកា​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ត្រូវបាន​ជនជាតិ​កូ​សូ​វ៉ូ ម្នាក់ ឆបោក​ប្រាក់ តាម​រូបភាព​រៀបចំ​រី​ស្ស៊​ត​​ពាណិជ្ជកម្ម​នៅ​ខេត្ត​កែប និង​កំពត អស់ប្រាក់​ជិត​៣០​លាន​ដុល្លា អាមេរិក​។​
​ ​
​ព័ត៌មាន​អំពី អគ្គនាយិកា​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ចាញ់បោក​អស់ប្រាក យ៉ាងច្រើន​សន្ធឹក​សន្ធប់​នេះ​បាន​បែកធ្លាយ​នៅពេល​ជនជាតិ​​កូ​សូ​វ៉ូ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​ហើយ​បញ្ជូន​មកកាន់​តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​២៥ កក្កដា​ដើម្បី​សួរនាំ ចាត់ការ​ទៅតាម​និតិ​វិធី​។​
​ ​
​បើតាម​ប្រភពព័ត៌មាន​ពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ហើប​ថា ក្រោយពី​ឃាត់ខ្លួន ជន​ឆបោក​ប្រាក់​អ្នកស្រី ឃឹម រ៉ានី កាល​ពី​ព្រឹក​ថ្ងៃទី​២៥ កក្កដា ២០១៧ សមត្ថកិច្ច​បាន​នាំខ្លួន​ជនជាតិ​កូ​សូ​វ៉ូ​ម្នាក់ មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​ស៊ីដាច់​ប្រាក់ ចំនួន​២៧​លាន​ដុល្លារ​អាមេរិក តាម​រូបភាព​រៀបចំ​រី​ស្ស៊​ត នៅ​ខេត្ត​កែប និង​កំពត​។​
​ ​
​ប្រភព​ដដែល បង្ហើប​ឲ្យ​ដឹង​បន្តថា ជនសង្ស័យ​ឈ្មោះ កូ​កូ​វ៉ិ​ច ឌឺ​នី​ស ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​​ប្រទេស ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២១ កក្កដា នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​នៅពេល​ឆែកឆេរ​បុរស​រូបនោះ​បែរជា​កាន់​​លិខិតឆ្លងដែន ជនជាតិ​អូស្ត្រាលី​ទៅវិញ​។ បុរស​រូបនេះ បាន​ចូលមក​ប្រទេស​កម្ពុជា បើក​ក្រុមហ៊ុន​មួយ​ជាមួយ​អ្នកស្រី ឃឹម រ៉ានី ភរិយា​​លោក កៅ គឹមហួន និង​មនុស្ស​មួយចំនួនទៀត រួច​លើក​គម្រោង​រៀបចំ​ធ្វើ​រី​ស្ស៊​ត នៅ​ខេត្ត​កែប និង​ខេត្តកំពត​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​​សិប​លាន​ដុល្លារ​អាមេរិក ។​
​ ​
​នៅពេល​រៀបចំ​ដំណើរការ ជនសង្ស័យ​រូបនេះ បាន​ប្រាប់​សមាជិក​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ថា ក្រុមហ៊ុន​ធំ​នៅ​បរទេស​ដែលមាន​ដើមទុន​ហា​សិប​ពាន់​លាន​ដុល្លារ​អាមេរិក ពុំទាន់​ទម្លាក់​ប្រាក់​មក​ឲ្យ​ទេ ។ ដូច្នេះ សូម​ឲ្យ​សមាជិក​ភាគហ៊ុន​ទាំងអស់ ចេញ​ប្រាក់​ជាមុនសិន​ដើម្បី​បាន​​ដំណើរការ​។ ពេលនោះ លោកស្រី​ឃឹម រ៉ានី បានចេញ​ប្រាក់​ជា​បន្តបន្ទាប់ ឲ្យ​ទៅ​ជនសង្ស័យ រហូត​ចំនួន​២៧​លាន​ដុល្លារ​អាមេរិក​។​ក្រោយពេល​​បានទទួល​ប្រាក់​រួចហើយ ជនសង្ស័យ​ពុំបាន​យកប្រាក់​នេះ ទៅ​ដំណើរ​ការសាងសង់​រី​ស្ស៊​ត ដូច​ការអះអាង​នោះទេ ធ្វើ​ឲ្យ​សមាជិក​ភាគហ៊ុន មានការ​សង្ស័យ ទើប​ឈានដល់​ការស្រាវជ្រាវ​ដឹងថា ពុំមាន​គម្រោង​រៀបចំ​រី​ស្ស៊​ត​នៅ​ខេត្ត​កែប និង​ខេត្តកំពត​ឡើយ​។ ​បន្ទាប់មក​ជនសង្ស័យ បានទាមទារ​ប្រាក់​បន្ថែ​ម ចំនួន​៤​លាន​ដុល្លារ​ទៀត ឃឹម រ៉ានី ដាក់ពាក្យ​ប្តឹង នៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួច​រៀបចំ​គម្រោង​ចាប់ខ្លួន ខណៈពេល​ជនសង្ស័យ មក​ទទួល​ប្រាក់​។​
​ ​
​លុះ​ពេល​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ក៏​នាំទៅ​ឆែកឆេរ​កន្លែង​ស្នាក់នៅ ក្នុង​អា​ផាត​មិន ដា​លី​ស នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ធ្វើការ​ដកហូត​ប្រាក់​ចំនួន​៤២​ម៉ឺន​ដុល្លារ​អាមេរិក នៅក្នុង​អា​ផាត​មិន ដែល​ជនសង្ស័យ​កំពុង​រស់នៅ ។​
​ ​
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ DENIS COKOVIC ហៅ DENIS DENY ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ជនជាតិ​កូ​សូ​វ៉ូ ត្រូវបាន​តំណាង​អយ្យកា​រលោក សៀង សុខ ចោទ​ពីបទ​ឆបោក និង​សមគំនិត ក្នុង​អំពើ​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ ថ្ងៃទី​២៨ ខែមេសា ថ្ងៃទី​១៦ ខែឧសភា ថ្ងៃទី​២៦ ខែឧសភា និង​១២ មិថុនា ឆ្នាំ​២០១៧ តាម​មាត្រា​៣៧៧-៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២៣១ (​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់​) ៕​ដោយៈ​វិបុល​

ទីតាំងផ្សាយពាណិជ្ជកម្ម