ដោយៈ បាយ័ន / សៀមរាបៈ ក្រុមអ្នកជំនាញការ នៃអាយស៊ីស៊ី-អង្គរ បន្តចុះពិនិត្យ តាមការដ្ឋានជួសជុល ក្នុងរមណីយដ្ឋានអង្គរ ។ នេះបើតាមប្រភពព័ត៌មានពី អាជ្ញាធរជាតិអប្សរា។

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្រុមអ្នកជំនាញការចំពោះ កិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋាន ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) បានបន្តចុះ ការដ្ឋាន ក្នុងប្រាសាទនានា។

ក្នុងសកម្មភាពនេះ ក៏មានការចូលរួមផងដែរ ពីលេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យការងារជួសជុល តាមការដ្ឋានប្រាសាទ មួយ ចំនួន ដូចជា ប្រាសាទមេបុណ្យខាងកើត ប្រាសាទបន្ទាយសំរ៉ែ ខ្លោងទ្វារទាំងបួន នៃប្រាសាទតាព្រហ្ម ប្រាសាទបាលិលេយ្យ ព្រះរាជវាំង និងប្រាសាទបាយ័ន៕ V / N