ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៣ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងបន្តចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជាង១៨.០០០នាក់មកពីរោងចក្រស ហគ្រាសចំនួន ១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។ជំនួបនឹងធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាជំនួបថ្ងៃស្អែកមានកម្មករកម្មការិនីចូលរួមសរុបចំនួន ១៨,០៥៧ នាក់មកពី រោងចក្រសហគគ្រាសចំនួន ១១ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។
រោងចក្រសហគ្រាសទាំង១១ នេះជាប្រ ភេទរោងចក្រកាត់ដេរចំនួន៣,ផលិតផលធ្វើដំណើរនិងកាបូបចំនួន២, បោះ ពុម្ពលើស្បែកជើងកីឡាចំនួន១, ផលិតសម្ភារកាដូចំនួន១និងផលិតជ័រនិងប្លាស្ទិកចំនួន១។ផលិតផលរបស់រោងចក្រទាំងនេះគឺនាំចេ ញទៅទីផ្សារអន្តរជាតិជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និង ប្រទេសជប៉ុន ។ល។នៅឆ្នាំ២០២៣នេះកំពង់ឆ្នាំងមានរោង ចក្រសហគ្រាសចំនួន១៧៣ មានកម្មករនិយោជិតជាង៥ម៉ឺននាក់។ ក្នុងនោះរោងចក្រសហគ្រាសវិស័យកាត់ដេរចំនួន២០ ។
ជំនួបថ្ងៃស្អែកគឺជាជំនួបលើកទី៧ហើយស ម្រាប់ជុំទី២នេះ។
ក្នុងជំនួបជាមួយកម្មករកម្មការិនីជុំទី២ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ ២០២៣កន្លងទៅដែលជាការអនុវត្តកម្មវិធីចាស់សកម្មភាពថ្មី។ នៅក្នុងជុំទី២នេះសម្តេចតេជោបានសម្រេចផ្ដល់អត្ថប្រយោជន៍បន្ថែមដល់បងប្អូនកម្មករ និយោជិតស្ត្រីមានផ្ទៃពោះទទួលបានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំដូចស្ត្រីក្នុងគ្រួសារដែលមានបណ្ណសមធម៌ដែរ។ បងប្អូនកម្មការិនីអាចទទួលបាន៖មុនពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លើក។ដោយ១លើកអាចទទួលបានចំនួន ៨ម៉ឺនរៀលតាមការ កំណត់ថ្មីនៅពេលទៅពិនិត្យផ្ទៃពោះម្ដងៗ ។ ពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន៤០ម៉ឺនរៀលនិងក្រោយពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន១០លើកដោយ១លើកអាចទទួលបានចំនួន៨ម៉ឺនរៀល។ក្នុងនោះ៣ លើកនៅពេលទៅទទួលសេវាពិនិត្យសុខភាពក្រោយពេលសម្រាលកូននិង៧លើកនៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំនិងបានយកចិត្តទុកដាក់ដល់ជនពិការដែលធ្វើការនៅតាមរោងចក្រស ហគ្រាសដោយសម្រេចឱ្យចេញពីធ្វើការមុនម៉ោង១៥នាទីដូចស្រ្តីមានផ្ទៃពោះផងដែរ ៕សរន