ដោយ:សម្បត្តិ/ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ សមាជិកអចិន្ត្រៃយ៍គណៈកម្មា ធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌ៧មករា និង ជាអនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋានសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា បានអញ្ជើញ ចុះជួបសំណេះសំណាល និង សួរសុខទុក្ខ ដល់ មេគ្រួសារបក្ស និងសមាជិក គ្រួសារបក្ស ចំនួន ៣៥ គ្រួសារបក្ស នៅទីស្នាក់ការគណបក្សសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ០៨ ខែ មិថុនា ឆ្នាំ២០២៣ ។
ក្នុងឱកាសនេះលោក ឌី រ័ត្នខេមរុណ ក៏បានបញ្ជាក់ជូនសមាជិកបក្ស អំពី វឌ្ឍនភាព ការអភិវឌ្ឍន៍ និង សុខសន្តិភាព របស់ប្រទេសកម្ពុជា ដែលកំពង់ទទួលបាន នាពេលបច្ចុប្បន្ន រួមទាំងសមិទ្ធិផល ជាច្រើន ដែរបានមកពី ការខិតខំប្រឹងប្រែង របស់រាជរដ្ឋា ភិបាលកម្ពុជាសព្វថ្ងៃ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និង មានចក្ខុវិស័យវែងឆ្ងាយ ក្នុង ការគិតគូប្រទេសជាតិ និង ជួយសង្គ្រោះអាយុជីវិតប្រជាជន។
ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវ ដល់សមាជិក សមាជិកា ជាពិសេស ប្រធានគណបក្សសង្កាត់ ត្រូវជួយបង្កលក្ខណ:នៅរាល់ឯកសារពាក់ពន្ធ័ ជូនសមាជិកបក្ស ក៏ដូចប្រជាពលរដ្ឋ អោយបានត្រឹមត្រូវ និង ល្អប្រសើរ ដើម្បី ត្រៀមខ្លួន ត្រៀមលក្ខណះសម្បត្តិ គ្រប់គ្រាន់ សំរាប់ការចូលរួម ក្នុងការ បោះឆ្នោត នាថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕ srn / N