ដោយៈ តារារិទ្ធ/ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារដ្ឋមន្ត្រីសុខាភិបាល និងអភិបាលខេត្តកំពង់ ឆ្នាំងយកចិត្តទុកដាក់ពិនិត្យមើលសុខ ភាពរបស់ទារកភ្លោះដែលបានកើតមុនខែ នៅក្នុងពិធីជួបជុំសំណេះសំណាលជាមួយសម្ដេចកាលពីថ្ងៃម្សិលមិញ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជិត២ម៉ឺននាក់មកពីរោង ចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំ ង ។
សម្ដេចតេជោបានមានប្រសាសន៍ថា “ម្សិលមិញខ្ញុំមានកំហុសមួយដោយសា រពេលដែលចុះពីលើយន្តហោះមកមានការជូនដំណឹងពីឯកឧត្តម អ៊ុក រ៉ាប៊ុនថា មានស្ត្រីម្នាក់បានឆ្លងទន្លេតែកំហុសនេះអាចកែបាន”។
សម្តេចតេជោបន្តថាឥឡូវបានដំណឹងថាកូននោះកើតមិនទាន់គ្រប់ខែទេ។ អញ្ចឹងទេឪពុកយកកូនទៅភ្នំពេញដើម្បីដាក់ក្នុងកែវនៃមន្ទីរពេទ្យកុមារជាតិ ដើម្បីចិញ្ចឹមក្នុងកែវ ចំណែកម្ដាយនៅមន្ទីរពេទ្យ ។
សម្តេចបានបន្តថាសម្តេចបានបញ្ជូនប្រាក់ ៥ លានរៀលសម្រាប់ឱ្យម្ដាយឪពុកដោះស្រាយបញ្ហានេះ។ ជាមួយនេះសម្ដេចបានស្នើឲ្យអភិបាលខេត្តកំពង់ឆ្នាំងតាមមើលការខុសត្រូវចំពោះស្រ្តីដែលបានឆ្លងទន្លេនិងស្នើឲ្យរដ្ឋមន្រ្តី សុខាភិបាលត្រូវតាមពិនិត្យមើលសុខ ភាពរបស់ទារកនោះដែលកំពុងព្យាបា លនៅមន្ទីរពេទ្យកុមារជាតិ៕/R