ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាករ វណ្ណា ណាក់ និងកីឡាការិនី សួន សារី ដែលបានឈ្នះមេដាយប្រាក់ ប្រភេទកីឡាប៉ារ៉ាបូស្យា លើវិញ្ញាសាជាគូចម្រុះ បុរស-នារី លើប្រភេទពិការ BC4 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

ចំពោះកីឡាការិនីជនពិការកម្ពុជា សន សាស, មៀច សុភា និង ព្រិល វាស្នា ក៏បានឈ្នះមេដាយសំរឹទ្ធ ប្រភេទកីឡាប៉ារ៉ាបូស្យា លើវិញ្ញាសាលើប្រភេទពិការ TEAM BC1/BC2 ៣នាក់ ទល់ ៣នាក់ ផ្នែកនារី នៃព្រឹត្តិការណ៍កីឡា អាស៊ានប៉ាហ្គេម លើកទី១២ នេះដែរ៕/V/R