ដោយ:សុផល/ភ្នំពេញ: អន្តរក្រសួង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ទីស្តីការក្រសួងបរិស្ថាន បាននិងកំពុងរៀបចំកិច្ចប្រជុំអន្តរក្រសួង ស្តីពី ការអនុវត្ត បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការកាប់ទន្រា្ទនដីរដ្ឋ។

កិច្ចប្រជុំអន្តរក្រសួង នេះដឹកនាំដោយ សហរដ្ឋមន្រ្តី(រដ្ឋមន្ត្រី ក្រសួងបរិស្ថាន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល រដ្ឋមន្រ្តីក្រសួងធនធានទឹក និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមកពីអន្តរក្រសួងពាក់ព័ន្ធ និងគណៈអភិបាលខេត្ត៕/R