ដោយៈតារារិទ្ធ/កំពង់ឆ្នាំងៈសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងថាបញ្ហាសុខមាល ភាពរបស់ស្ត្រីមានផ្ទៃពោះគឺជាបញ្ហាធំណាស់សម្រាប់សម្ដេចជារឿងមនុស្ស ម្នាក់ជីវិតពីរដែលយើងត្រូវយកចិត្តទុកដាក់។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាបញ្ហាស្នើឲ្យស្រ្តីមានផ្ទៃពោះចេញមុនម៉ោង គឺជារឿងធំសម្រាប់សម្តេច ក៏ប៉ុន្តែអ្នកខ្លះបែរជាចាត់ទុកថាជារឿងតូចតាច ។
សម្តេចតេជោ ហ៊ុន សែន មានប្រសា សន៍ថា “សម្រាប់ពូ ពូចាត់ទុកថាគឺជាបញ្ហាធំ ព្រោះពេលចេញជាមួយគ្នាត្រូវប្រជ្រៀតគ្នា។ គ្រាន់តែខ្ញុំសែលហ្វីជា មួយនឹងស្ត្រីមានផ្ទៃពោះអម្បាញ់មិញនេះគឺខ្ញុំខ្លាចណាស់ទៅហើយ ។ មានចៅស្ត្រីម្នាក់បានយកដៃខ្ញុំទៅស្ទាបពោះរបស់ខ្លួនដើម្បីឲ្យកូនដែលកើតមកឆ្លាត ។ ព្រោះយើងបារម្ភអំពីការប៉ះទាំងទង្គិច មួយដែលកើតឡើងចំពោះស្ត្រីមានផ្ទៃ ពោះ។ អ្នកខ្លះចាត់ទុកថាជារឿងតូចប៉ុន្តែសម្រាប់ពូគឺជារឿងមនុស្សម្នាក់ជីវិតពីរនៅទីនេះ។ ដូច្នេះហើយបានជាយើងខិតខំបង្កើតឡើងនៅកន្លែងបំបៅកូន កន្លែងទទួលទានអាហារ មជ្ឈមណ្ឌលការពារសុខភាពរបស់ស្ត្រីកម្មករកម្មកា រិនីនៅតាមរោងចក្រ។ រឿងទាំងអស់នេះគឺជារឿងដើម្បីផលប្រយោជន៍របស់កម្ម ករកម្មការិនី។
សម្តេចតេជោបានអរគុណចំពោះបណ្ដារោងចក្រសហគ្រាសទាំងអស់បន្ទាប់ពីដំណាក់កាលទីមួយនៃការចុះត្រួតពិនិត្យហើយដែលបានដោះស្រាយបញ្ហាជាច្រើនរបស់កម្មករកម្មការិនីនៅតាមរោងចក្រ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងឱកាសសំណេះសំណាលជា មួយកម្មករកម្មការិនីសរុបជិត២ម៉ឺននាក់មកពីរោង ចក្រសហគ្រាសចំនួន ១១ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង៕/R