Views: 92 Post navigation ត្បូងទទឹមមួយគ្រាប់ត្រូវបានលក់នៅឯក្រុមហ៊ុនដេញថ្លៃ សូសេប៊ីស(Sotheby’s) ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ទី៨មិថុនាក្នុងតម្លៃ ៣៤,៨ លានដុល្លារ ដោយបង្កើតឯតទគ្គកម្មថ្មីនៅឯការដេញថ្លៃសម្រាប់ត្បូងដ៏មានតម្លៃនេះ។ត្បូង ៥៥,២២ ការ៉ាត់ ដែលមានឈ្មោះថាអ៊ីត្រេឡា ដឹ ហ្វ៊ូរ៉ា( Estrela de Fura) គឺជាត្បូងទទឹមដ៏ធំបំផុតមិនធ្លាប់មានពីមុនមក។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានស្នើសុំឱ្យមានការកាត់ក្តីថ្មីនៅក្នុងសំណុំរឿងរដ្ឋប្បវេណីដែលប្តឹងដោយលោកស្រី អេ ជីន ខារ៉ូល (E. Jean Carroll) ដែលនៅក្នុងនោះ គណៈវិនិច្ឆ័យឬអង្គប្រឹក្សាយោបល់នៅសង្កាត់ម៉ានហាថែន (Manhattan)កាលពីខែមុនបានរកឃើញថាអតីតប្រធានាធិបតីអាម៉េរិករូបនេះត្រូវតែទទួលខុសត្រូវចំពោះការបៀតបៀនផ្លូវភេទនិងបង្ខូចកេរ្តិ៍ឈ្មោះអ្នកនិពន្ធរូបនេះ និង ផ្តល់សំណងចំនួន ៥ លានដុល្លារដល់លោកស្រី។