ដោយៈ វណ្ណៈ / ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះ អាជ្ញាធរខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានអំពាវនាវ ដល់ពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដល់ការធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ក្នុងរដូវវស្សា ដែលកំពុងកើតមានឡើងនូវព្យុះរលក ខ្យល់កន្ទ្រាក់ជាបន្តបន្ទាប់។
ប្រជានេសាទសមុទ្រម្នាក់ បាននិយាយថាៈ អាជ្ញាធរខេត្ត បានចេញសេចក្តីជូនដំណឹង អំពាវនាវនេះ ពិតជាត្រឹមត្រូវណាស់ ព្រោះបច្ចុប្បន្ននេះ អ្នកប្រកបរបរនេសាទសមុទ្រថ្មីៗ លោកមិនដឹងពីស្ថានភាពអាកាសធាតុ ច្បាស់លាស់ទេ ។
មន្ត្រីធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ បានថ្លែងថាៈ ក្នុងសប្តាហ៍នេះ ស្ថានភាពក្នុងទីរួមខេត្តព្រះសីហនុ មានភ្លៀង ព្យុះរលក កើតមានជាបន្តបន្ទាប់ នៅតាមតំបន់ឆ្នេរសមុទ្រ និងតំបន់ជួរភ្នំ លើសពីនេះ ក៏មានសត្វពាហណៈ ដូចជា គោ, ក្របី អ្នកស្រុកមួយចំនួនតូច បានងាប់ដោយរន្ទះបាញ់ ផងដែរ ។
សូមបញ្ជាក់ថា អាជ្ញាធរខេត្ត ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ព្រួយបារម្ភនូវសេចក្តីសុខទុក្ខ របស់ពលរដ្ឋជានិច្ច៕ V / N