មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី មកពីរោងចក្រសហគ្រាសចំនួន ១១ ក្នុងស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៣សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ឥឡូវនេះចលនារបស់អ្នកនយោបាយប្រឆាំងកំពុងតែហូរចូលមកក្នុងគណបក្សប្រជាជន កា ន់តែច្រើន។ យើងស្វាគមន៍ទាំងអស់។សម្ដេចតេជោបន្តថាបងប្អូនដែលបានមកចូលរួមជាមួយគណបក្សប្រជាជន គឺយើងស្វាគមន៍ទាំងអស់ លើកលែងតែបុគ្គលម្នាក់គត់គឺអាជនក្បត់ជាតិបីជំនាន់។