សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ក្នុងប្រវត្តិរបស់កម្ពុជាមិនដែលមានច្បាប់របបសន្តិសុខសង្គមដែលផ្តល់ប្រាក់​សោធននិវត្តន៍​ចំពោះកម្មករ កម្មការិនី និយោជិតក្នុងវិស័យឯកជននោះទេ ។ឥឡូវយើងមានច្បាប់របប​សន្តិសុខសង្គមដែល​ផ្ដល់នូវ​ប្រាក់សោធនសម្រាប់កម្មករនិយោជិតវិស័យឯកជន ។ ចំណុចនេះក្មួយៗថ្ងៃក្រោយក៏មានប្រាក់ចូលនិវត្តន៍ដូចជាមន្ត្រីរាជការកងកម្លាំង​ប្រដាប់អាវុធដែរ។