ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុម Manchester City នឹងឈានចូលវគ្គផ្ដាច់ព្រ័ត្រ Champions League នៅថ្ងៃសៅរ៍ស្អែកក្នុងនាមជាអ្នកទាត់បាល់សម័យទំនើបនិងជាគីឡូធ្ងន់ខាងហិរញ្ញវត្ថុបើធៀបនឹង Inter Milan។
នោះគឺជាការកែប្រែថ្មីក្នុងប្រវត្តិពានអឺរ៉ុបរបស់ក្លិបទាំងពីរ ដែលកម្រនឹងដំណើរការក្នុងកម្រិតដូចគ្នា ព្រមទាំងឋានៈរបស់ក្លិបរៀងៗខ្លួន ទាំងក្នុងនិងក្រៅទីលាន មានភាពខុសគ្នាយ៉ាងខ្លាំងកាលពី ១២ ឆ្នាំមុន។
Inter មានប្រពៃណី ទំនៀមទម្លាប់ និងពានរង្វាន់ធំៗ ខណៈ Man City គឺជាក្រុមនៅលីកលំដាប់ទី៣របស់អង់គ្លេស នៅពេលគូប្រជែង Manchester United លើកពាន European Cup ដ៏ល្បីល្បាញក្នុងឆ្នាំ ១៩៩៩។
លោក អូលីវីយ៉េ ចារ៉ូស (Olivier Jarosz) អ្នកប្រឹក្សាបាល់ទាត់អឺរ៉ុបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press អំពី Inter ថា “មួយគឺជាប្រភេទក្លិបអភិជនចាស់ទុំ” ហើយមួយទៀតគឺមកពីគ្រួសារវណ្ណៈកម្មករ ដែលរៀបការជាមួយអ្នកមានលុយ។
ប៉ុន្តែទាំង City និង Inter គឺជាមិត្តរួមក្រុមក្នុងគម្រោង Super League ដែលបរាជ័យក្នុងឆ្នាំ ២០២១។ ក្លិបលេងចាញ់មិនចេះចប់ Inter ដែលកំពុងព្យាយាមមិនឱ្យចាញ់ City ដែលសម្បូរលុយមកពី English Premier League ដែលគាំទ្រដោយក្រុមហ៊ុនទ្រព្យសម្បត្តិអធិបតេយ្យ Abu Dhabi នោះ មិនចង់ឱ្យគេទុកចោលឯកោនោះឡើយ។
លុយប្រេងរបស់ Abu Dhabi ត្រូវបានចំណាយដោយការគិតគូរ ហេតុដូច្នេះ Man City ដែលគ្មានបំណុល ត្រូវទៅទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទីពីររបស់ខ្លួនក្នុងរយៈពេលបីឆ្នាំនិងទើបមកពីការឈ្នះពាន Premier League ជាលើកទី ៧ ក្នុងរយៈពេល ១២ រដូវកាល។
ក្នុងយុគសម័យដូចគ្នា Inter បានឆ្លងកាត់ម្ចាស់បីនាក់ បំបែកកំណត់ត្រាខាងចាញ់ ឈ្នះ Serie A តែម្តងគត់ និងមិនបានឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League ទេរហូតដល់រដូវកាលនេះ។ Inter ថែមទាំងធ្លាក់ក្នុងពូលប្រាំមួយឆ្នាំជាប់ៗគ្នាផងដែរ។
ជោគជ័យជានិរន្តរបស់ Man City ឥឡូវបានធ្វើឱ្យក្លិបនេះមានប្រាក់ចំណូលសរុបនិងការឧបត្ថម្ភខ្ពស់បំផុតសម្រាប់ក្លិបមួយក្នុងបាល់ទាត់ពិភពលោកកាលពីឆ្នាំមុន ហើយជម្រើស១១នាក់ដ៏ថ្លៃបំផុតរបស់ City មានតម្លៃសរុបប្រហែល ១,៣ ពាន់លានដុល្លារ។
Inter រកចំណូលបានតិចជាងពាក់កណ្តាលនៃប្រាក់ចំណូលរបស់ Man City ប្រហែល ៧៣០ លានអឺរ៉ូ (៧៨៤ លានដុល្លារ) ក្នុងឆ្នាំ ២០២២ ហើយខាត ១៤០ លានអឺរ៉ូ នេះបើយោងតាមការវិភាគឧស្សាហកម្មចុងក្រោយរបស់ UEFA ។
ក្រុមឈុតធំ Inter ទាំងមូលមានតម្លៃតិចជាងកីឡាកររបស់ City តែម្នាក់គត់ គឺប្រហែល ១១៧,៥ លានអឺរ៉ូ (១២៦ លានដុល្លារ) នៃតម្លៃខ្លួនកីឡាករ ជែក គ្រីលីស (Jack Grealish)។
លោក គីរៀន ម៉ាក្វាយអឺ (Kieran Maguire) អ្នកនិពន្ធសៀវភៅ The Price of Football បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃព្រហស្បតិ៍ថា “(Inter) បានស្ថិតក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ត្បិតមានបញ្ហាម្ចាស់ក្លិប ហើយ Manchester City ស្ថិតក្នុងវគ្គផ្តាច់ព្រ័ត្រក៏ដោយសារតែម្ចាស់ក្លិបផងដែរ”។
វាខុសគ្នាខ្លាំងណាស់សម្រាប់ប្រវត្តិសាស្ត្រ ៦៨ ឆ្នាំនៃអ្វីដែលបានចាប់ផ្តើមជា European Cup និងក្រោយមកបានក្លាយជា Champions League នេះ។
នៅពេលដែល Inter ឈ្នះចុងក្រោយក្នុងឆ្នាំ ២០១០ Inter បានក្លាយជាម្ចាស់ជើងឯកអឺរ៉ុបញឹកញាប់ជាង City បានលេងការប្រកួតសរុបក្នុង UCL ទៅទៀត ពោល Inter ធ្លាប់ឈ្នះពាន UCL ចំនួន៣ ខណៈ City លេងក្នុងក្របខណ្ឌអឺរ៉ុបបានតែ២ដង។
Inter បានឈ្នះពាន UCL ពីរដងជាប់ៗគ្នាក្នុងឆ្នាំ ១៩៦៤ និង ១៩៦៥ ហើយបានឈានដល់វគ្គផ្តាច់ព្រ័ត្រពីរដងទៀតក្នុងឆ្នាំ ១៩៦៧ និង ១៩៧២។ ពាន UEFA Cup ចំនួនបីក៏បានឈ្នះផងដែរនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែល Serie A នៅកំពុងជាលីកល្អបំផុត សម្បូរក្លិបអ្នកមានបំផុត និង ទំនើបទាន់សម័យបំផុតនៅអឺរ៉ុប៕
City និង Inter នឹងប៉ះគ្នានៅ UCL ស្អែកនេះក្នុងក្រុងអ៊ីស្តង់ប៊ុល