Views: 97 Post navigation ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមិថុនា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី៨ ខែមិថុនា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ១ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៣ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៨៣៧ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៧៣៥ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាគាត់ត្រូវបានចោទប្រកាន់ពីបទទុកដាក់មិនបានត្រឹមត្រូវនូវឯកសារសម្ងាត់ជាតិនៅឯផ្ទះរបស់គាត់ នៅរដ្ឋផ្លរីដាជាការវិវត្តគួរឱ្យកត់សម្គាល់ដែលធ្វើឱ្យគាត់ក្លាយជាអតីតប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រអាម៉េរិកប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌដោយរដ្ឋាភិបាលសហព័ន្ធដែលគាត់ ធ្លាប់មើលការខុសត្រូវ។