Views: 92 Post navigation លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាគាត់ត្រូវបានចោទប្រកាន់ពីបទទុកដាក់មិនបានត្រឹមត្រូវនូវឯកសារសម្ងាត់ជាតិនៅឯផ្ទះរបស់គាត់ នៅរដ្ឋផ្លរីដាជាការវិវត្តគួរឱ្យកត់សម្គាល់ដែលធ្វើឱ្យគាត់ក្លាយជាអតីតប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រអាម៉េរិកប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌដោយរដ្ឋាភិបាលសហព័ន្ធដែលគាត់ ធ្លាប់មើលការខុសត្រូវ។ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូបានធ្វើការស្តីបន្ទោសភ្លើងឆេះព្រៃដ៏កាចសាហាវដែលកំពុងបង្កការបំផ្លិចបំផ្លាញនៅភាគឦសាន ទៅលើការប្រែប្រួលអាកាសធាតុទាំងស្រុង និងការមិនអើពើនឹងការលើកឡើងថា ការគ្រប់គ្រងព្រៃឈើមិនល្អអាចដើរតួនាទីដល់រឿងនេះ។លោកបៃដិនកាលពីថ្ងៃពុធបានបញ្ជូនអ្នកពន្លត់អគ្គិភ័យជនជាតិអាម៉េរិកចំនួន ៦០០ នាក់ទៅកាន់ប្រទេសកាណាដាដើម្បីជួយពន្លត់ភ្លើងដែលកំពុងឆេះអស់រយៈពេលប្រាំមួយសប្តាហ៍នៅភាគ ខាងជើងនៃព្រំដែន។