ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកគាំទ្រ Manchester City បានចាប់ផ្តើម​ជប់លៀង​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល មុន​ពេល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League ជាមួយ​ក្រុម Inter Milan នៅ​ថ្ងៃ​សៅរ៍​។​

​រលក​ទីមួយ​នៃ​អ្នកគាំទ្រ​ឃើញ​កំពុង​ដើរ​ជុំវិញ​កណ្តាល​ទីក្រុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ដុត​កាំជ្រួច​ផ្សែង​និង​ច្រៀង​ចម្រៀង​របស់​ក្លិប​។​

​ពួកគេ​នឹង​ត្រូវ​ចូលរួម​ដោយ​អ្នកគាំទ្រ​របស់ City រាប់ពាន់​នាក់​ទៀត​ដោយ​សង្ឃឹមថា​នឹង​បាន​ឃើញ​ក្រុម​របស់​ពួកគេ​នាំយក​ពានរង្វាន់ Champions League ជា​លើកដំបូង​របស់​ខ្លួន​មក​ផ្ទះ​វិញ​។​

​អ្នកគាំទ្រ​ម្នាក់​របស់ City គឺ ខេ​វិន រ៉ា​យ​អែ​ន (Kevin Ryan) អាយុ ៤៥ ឆ្នាំ​បាន​ហោះ​ត្រង់​ទៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ពី​ក្រុង​ម៉ាន់​ឆេ​ស្ទើ​ជា​មួយ​ឪពុក​របស់​គាត់​ឈ្មោះ ឡា​ម (Liam) អាយុ ៧៤ ឆ្នាំ​។​

​និយាយ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន PA នៅ​ពីមុខ​ការប្រកួត Champions League ដ៏​ធំ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល លោក​បាន​និយាយថា ផែនការ​របស់​គាត់​គឺ​ធ្វើ “​ពិធីជប់លៀង​” ប្រសិនបើ Man City ឈ្នះ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ទោះយ៉ាងណា លោក​បាន​និយាយថា លោក​នឹង​ធ្វើ​ដូច្នេះ​ដោយ​មិន​មាន​ស្រា​បៀរ​ក្នុង​ដៃ​។​

​លោក​បាន​និយាយថា “​នៅ​សុខៗ​ស្រាប់តែ​មាន​ស្រា​បៀរ​ក្នុង​ដៃ​មិនដឹង​មកពីណា​។ អ្នក​មិន​អាច​ផឹក​ក្នុង​កីឡដ្ឋាន​បានទេ​…​គឺ​ពីរ​ម៉ោង​មុន​ការប្រកួត​ចាប់ផ្តើម ឈប់​ផឹក​ហើយ​”៕

អ្នកគាំទ្រ City មក​ជុំ​លៀង​តាម​ដងផ្លូវ​នៃ​ក្រុង​អ៊ី​ស្តង់​ប៊ុល​តាំងពី​ថ្ងៃ​ព្រហស្បតិ៍