ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទីន ទ្រូ​ដូ​បាន​ធ្វើ​ការស្តីបន្ទោ​សភ្លើង​ឆេះ​ព្រៃ​ដ៏​កាច​សាហាវ​ដែល​កំពុង​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​ភាគ​ឦសាន​​ទៅ​លើ​ការប្រែប្រួល​អាកាសធាតុ​ទាំងស្រុង និង​ការមិន​អើពើ​នឹង​ការលើកឡើង​ថា​ការគ្រប់គ្រង​ព្រៃឈើ​មិនល្អ​អាច​ដើរ​តួនាទី​ដល់​រឿងនេះ​។​

​លោក​បៃដិនកា​លពី​ថ្ងៃ​ពុធ​បាន​បញ្ជូន​អ្នក​ពន្លត់​អគ្គិភ័យ​ជនជាតិ​អាម៉េរិក​ចំនួន ៦០០ នាក់​ទៅ​កាន់​ប្រទេស​កាណាដា​ដើម្បី​ជួយ​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​អស់​រយៈពេល​ប្រាំ​មួយ​សប្តាហ៍​នៅ​ភាគ​​ខាងជើង​នៃ​ព្រំដែន​។​

​អគ្គិភ័យ​ទាំងនោះ​បាន​ឈាន​ដល់​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ពុធ នៅពេល​ដែល​ផ្សែង​ហុយ​ខ្លាំង​បាន​បក់​មក​ភាគខាងត្បូង ដោយ​ធ្វើឱ្យ​ទីក្រុង​ញូវយ៉ក​មាន​ខ្យល់អាកាស​មិនល្អ​បំផុត​នៅលើ​ផែនដី និង បង្ក​ឱ្យមាន​ភាពចលាចល​នៅក្នុង​រដ្ឋ​ជាច្រើន​ទៀត​។​

​ព្រឹត្តិការណ៍​ខាងក្រៅ​ទីវាល​ត្រូវបាន​លុបចោល អ្នក​ក្រុង​ញូវយ៉ក​ទាំងអស់​ត្រូវបាន​ប្រាប់​ឱ្យ​ស្នាក់​នៅ​ក្នុងផ្ទះ (​ឬ​ពាក់​ម៉ាស់​នៅ​ខាងក្រៅ​) ហើយ​ជើងហោះហើរ​ដែល​ភ្ជាប់​ទៅនឹង​អាកាសយានដ្ឋាន LaGuardia ត្រូវបាន​ផ្អាក​។ អាកាសយានដ្ឋាន​ត្រូវបាន​ផ្អាក​ម្តងទៀត​នៅ​ថ្ងៃ​ពុធ ដោយ​បង្ក​ឱ្យ​មាន​ការលុបចោល​និង​ការពន្យារពេល​ដែល​បង្ក​ចលាចល​នៅ​ក្នុង​អាកាសយានដ្ឋាន​ទាំង​នៅ​សហរដ្ឋ​អាម៉េរិក​និង​កន្លែង​​ផ្សេងៗ​ទៀត​។​

​ប្រភពដើម​នៃ​ភ្លើងព្រៃ​មិនទាន់​បាន​កំណត់​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​មន្ត្រី​កាណាដា​ត្រូវបាន​ព្រមាន​ជា​ច្រើន​ឆ្នាំ​មកហើយ​ថា ការគ្រប់គ្រង​ព្រៃឈើ​ល្អប្រសើរ​គឺ​ចាំបាច់​ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​បែបនេះ​៕

​លោក​ទ្រូ​ដូ​បន្ទោស​ភ្លើង​ឆេះ​ព្រៃ​ថា​កើត​មក​ពី​បម្រែបម្រួល​អាកាសធាតុ

ផ្សែងភ្លើងឆេះព្រៃមកពីកាណាដានាំអោយទីក្រុងញូវយ៉កស្ងាត់កាលពីថ្ងៃព្រហស្បតិ៍