ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ក្រុមហ៊ុនអេសស៊ីជី (SCG) បានរៀបចំវគ្គផ្ដាច់ព្រាត់ការ ប្រកួតវិញ្ញាសាបេតុង ថ្នាក់ជាតិ កាលពីថ្ងៃទី ០៨ ខែមិថុនា នៅឯ មជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center)ដែលក្នុងនោះសិស្សនិស្សិត មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៦ បានមកចូលរួមប្រកួត។ ការ ប្រកួតវគ្គផ្ដាច់ព្រាត់នេះ ធ្វើឡើង ក្រោយពេលដែលសិស្សនិស្សិតរាប់រយនាក់ ត្រូវបានជ្រើស រើស ឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលលើវិញ្ញាសាផ្នែកបេតុង ហើយឆ្លងកាត់ការធ្វើតេស្ត ដោយផ្ទាល់មាត់ និងតេស្តសរ សេរ ការចុះទស្សនកិច្ចសិក្សា នៅ តាមបណ្ដារោងចក្របេតុង អេសស៊ីជី ខនគ្រីត និងឆ្លងកាត់វគ្គអនុវត្តផ្ទាល់ផងដែរ ។
លោក ធីរ៉ាក់ឆេត វិផាសា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនបេតុង អេសស៊ីជី (SCG) មានប្រសាសន៍ថា “ អេសស៊ីជីតែងតែព្យាយាម ស្វែង រកវិធីសាស្ត្រ ប្រកបដោយភាពច្នៃប្រឌិត ដើម្បី ជួយអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា នៅក្នុងវិស័យ សំណង់ ដែលក្នុងនោះរាប់បញ្ចូលទាំងជំនាញ ផ្នែកបេតុង ។ យើង សង្ឃឹមថា យុវជនឆ្នើមទាំងអស់នេះ នឹងក្លាយជា ធនធានមនុស្សយ៉ាងសំខាន់នៅក្នុងវិស័យសំណង់នៅកម្ពុជានាពេលអនាគត តាមរយៈ ស្នាដៃប្រកប ដោយគុណភាព និងជំនាញរបស់ខ្លួន គួបផ្សំជាមួយនឹង សម្ភារៈសំណង់ដែលមានគុណភាព ដូចជា សម្ភារៈសំណង់មកពី អេសស៊ីជី ជាដើម” ។
យោងតាម ក្រុមហ៊ុនអេសស៊ីជី បានឲ្យដឹងថា សាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាល វិជ្ជាជីវៈ ទាំង ៦ ដែលចូលរួមប្រកួតនោះ រួមមាន សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI) សាកលវិទ្យាល័យន័រតុន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង វិទ្យាស្ថាន ជាតិ បណ្ដុះបណ្ដាល បច្ចេកទេស (NTTI) ។
ក្នុងនោះ ក្នុងមួយសាកលវិទ្យាល័យ ឬមួយវិទ្យាស្ថាន មាន សិស្សនិស្សិត ឆ្នាំទី ៣ និងទី ៤ ចំនួន ៦០ នាក់ ត្រូវបានជ្រើស រើស សម្រាប់វគ្គបណ្ដុះបណ្ដាល លើកលែងតែនិស្សិត នៅវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា (ITC) ដែលមាននិស្សិត ចំនួន ២០០ នាក់ត្រូវបានជ្រើស រើស ហើយ សិស្សិនិស្សិត ទាំងអស់ ត្រូវបាន ជម្រុះតាមរយៈការ ធ្វើតេស្ត សរ សេរ។
បន្ទាប់មកសម្រាប់វិទ្យាស្ថាន ឬសាកលវិទ្យាល័យនីមួយៗ សិស្សនិស្សិតមួយក្រុម ៥ នាក់ ត្រូវបានជ្រើស រើស សម្រាប់ ចូលរួម វគ្គបន្ទាប់ គឺ ការ ចុះទស្សនកិច្ចសិក្សា ដែលក្នុងនោះ អេសស៊ីជី នាំ ពួកគាត់ ទៅចុះទស្សនកិច្ច នៅតាមរោង ចក្របេតុង អេសស៊ីជី ខនគ្រីត ដើម្បីឲ្យពួកគាត់ បានឃើញ និងស្វែង យល់ពីចង្វាក់ផលិតកម្មបេតុង ជាក់ស្ដែង។
នៅក្នុងវគ្គអនុវត្ត សិស្ស និស្សិត មកពីក្រុមនីមួយៗ ត្រូវបានអនុញ្ញាត ឲ្យអនុវត្ត ផ្នែក បេតុង ចំនួនពីរលើក នៅ ឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center) សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រាត់ ក្រុមសិស្សនិស្សិត បានឆ្លងកាត់ ការធ្វើតេស្ត ផ្ទាល់មាត់ ការ ធ្វើតេស្ត សរសេរ និងការធ្វើតេស្តផ្នែកបេតុង ។
សិស្សនិស្សិតចំនួនបីក្រុម ត្រូវបានជ្រើស រើសជា អ្នកឈ្នះ ដែលមកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេក ទេស(NTTI) សាកលវិទ្យាល័យន័រតុន និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយពួកគេ បានទទួលវិញ្ញាបនបត្រទទួលស្គាល់ពី អេសស៊ីជី ផងដែរ ។
ទន្ទឹមនឹងនេះ ក្រុម ជ័យលាភីចំណាត់ថ្នាក់ទីមួយ បានទទួលរង្វាន់ជាទឹកប្រាក់ ៤ លានរៀល ជ័យលាភីចំណាត់ថ្នាក់ទីពីរ បានទទួល ៣ លានរៀល និងចំណាត់ថ្នាក់ទី ៣ បានទទួល ២ លានរៀល ។
និស្សិត ហុង សេងហួត តំណាង ឲ្យក្រុម ជ័យលាភីលេខ១មកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស(NTTI) បាននិយាយថា “ពួកខ្ញុំមានសេចក្ដីរំភើបរីករាយ មែនទែន ដែលបានចូលរួមក្នុងការប្រកួតនេះ ។ និយាយរួម ពួកខ្ញុំបានរៀនសូត្រ យល់ដឹង បានច្រើន ក្នុងអំឡុងពេលចូលរួមការប្រកួត ហើយ យើង សង្ឃឹមថា នឹង យកចំណេះដឹងទាំងនេះទៅ ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជានៅក្នុងអាជីពការងាររបស់យើងនាពេលអនាគតផងដែរ” ។
គួររំលឹកផងដែរថា អេសស៊ីជី គឺជាក្រុមហ៊ុន ដែលមានវត្តមាននៅកម្ពុជាចាប់តាំងពី ឆ្នាំ ១៩៩២ មកម្លះ ដោយ ផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ ដែលមានគុណភាព សម្រាប់ គម្រោងលំនៅដ្ឋាន និងគម្រោងសំណង់នានា រាប់មិនអស់ ក្នុងនោះអេសស៊ីជី បាន កសាង កិតិ្តនាម របស់ខ្លួន តាមរយៈការ ចូលរួម នៅ ក្នុងគម្រោង សាងសង់ធំៗជា ច្រើននៅ ក្នុង ប្រទេស មានដូចជា ស្ពានអ្នកលឿង ផ្លូវល្បឿនលឿនដំបូងគេ របស់កម្ពុជាពីភ្នំពេញទៅក្រុងព្រះសីហនុ និង អគារ ខ្ពស់ដំបូងគេ គឺអគារ វឌ្ឍនៈថៅវើ ។ ក្រុមហ៊ុន បានរៀបចំកម្មវិធីខាងលើ គឺក្នុងគោលបំណងដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យសំណង់ ជាពិសេសនោះជំនាញផ្នែកបេតុង ដែលត្រូវបានធ្វើឡើងតាមស្តង់ដារ របស់ក្រុមហ៊ុន ធានានៅគុណភាពខ្ពស់ ជាប់ធនបានយូររាល់ការសាងសង់សំណង់គ្រប់ប្រភេទ ។ ហើយសិស្សនិស្សិតដែលបានចូលរួមទាំងនោះ ក្រោយពីការបញ្ចប់ការសិក្សាជំនាញនិងចំណេះដឹងអនុវត្តជាក់ ស្តែង ពួកគេនឹងក្លាយជាធនធានមួយយ៉ាងសំខាន់ក្នុងវិស័យសំណង់នៅប្រទេសកម្ពុជានាពេលអនាគត៕/R