ដោយ:ភ្នំសន្ទុក/កំពង់ធំៈ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ លោក សេង សារ៉ាត អភិបាលស្រុក មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត បានបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមតភ្ជាប់ពីត្រង់ចំណុចចាប់ពីភូមិថ្នល់ ទៅភូមិក្រពើ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានប្រវែង៤.១៥០ ម៉ែត្រ លូជ្រុងមួយកន្លែង នឹងលូមូល៥ កន្លែង ទទឹងដី៨ម៉ែត្រ គ្រួសក្រហម៥ម៉ែត្រ កំរាស់ ០,១៥ ម៉ែត្រ ។

លោក សេង សារ៉ាត លោកអភិបាលរងស្រុកប្រាសាទបល្ល័ង្កបានលើកឡើងថា ការធ្វើដំណើរ របស់ប្រជាពលរដ្ឋដោយសារតែកន្លងមកផ្លូវ១ខ្សែមួយនេះមាន ទំហំតូច ពេលរដូវវស្សាមានភ្លៀងធ្លាក់ បង្កឱ្យមានការលំបាកដោយសារផ្លូវមានសភាពរអិល និងមិនមានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ឆ្លងកាត់។

លោកអភិបាលរងស្រុក បន្តថាផ្លូវមួយខ្សែនេះនឹងក្លាយទៅជាសរសៃឈាមសេដ្ឋកិច្ចមួយ ដ៏សំខាន់នៅពេលដែលស្ថាបនារួចរាល់ ព្រោះនឹងជួយសម្រួលដល់ការធ្វើដំណើរចរាចរណ៍ទៅមក ការដឹកជញ្ជូន​អនុផល កសិផលផលដំណាំ កសិឧស្សាហកម្ម ស្បៀងអាហារ លើកកម្ពស់សេដ្ឋកិច្ច កាត់បន្ថយការកើតមានគ្រោះថ្នាក់ ធានាបាននៅសុវត្ថិភាពក្នុងការធ្វើដំណើរ។

លោក សេង សារ៉ាត បានសម្ដែងនូវភាពសប្បាយរីករាយ អបអរសាទរដល់ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ បងប្អូនប្រជាកសិករ ក្នុងការទទួលបានផ្លូវក្រាលគ្រួសក្រហមមួយខ្សែក្នុងពេលខាងមុខនេះ៕/R