ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Porsche កំពុងប្រារព្ធខួបលើកទី ៧៥ របស់ខ្លួនដោយការដាក់បង្ហាញកំពូលរថយន្តស្ព័រកៅអីពីរស៊េរីថ្មីដ៏អស្ចារ្យតម្លៃ ២ លានផោន (ជាង ២,៥១ លានដុល្លារ) ល្បឿន ៣២២ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលគេរំពឹងថានឹងបង្កើនសន្ទុះល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើថេរៈវេលាតិចជាង ២ វិនាទីដើម្បីក្លាយជារថយន្តលឿនបំផុតរបស់ពិភពលោក។
មានរហស្សនាមថា “Mission X” និងត្រូវបានគេដាក់ឈ្មោះថា “រថយន្តអគ្គិសនីក្នុងក្តីស្រមៃ” វាត្រូវគេរំពឹងថានឹងចូលទៅក្នុងផលិតកម្មមានកំណត់សម្រាប់មហាសេដ្ឋីនិងអ្នកប្រមូលទិញយកទៅលក់ដេញថ្លៃ។
រថយន្តថ្មីនេះគឺជាមហិច្ឆតារបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់សម្រាប់អនាគតអគ្គិសនីប្រចាំសតវត្សរ៍ទី ២១ របស់ខ្លួន ហើយមានគោលបំណងបង្ហាញពីរបៀបដែលក្រុមហ៊ុន Porsche នឹងរួមបញ្ចូលគ្នានូវថាមពលដ៏ធំសម្បើមជាមួយនឹងតួដ៏ស្រាល។
នៅឯពិធីបង្ហាញដែលមានតារាល្បីចូលរួមយ៉ាងច្រើននៅទីស្នាក់ការរបស់ខ្លួននៅហ្សូហ្វហ្វិនហូសិន (Zuffenhausen) ក្បែរទីក្រុងស្ទូតហ្គាត (Stuttgart) ភាគនិរតីប្រទេសអាល្លឺម៉ង់ ថៅកែក្រុមហ៊ុន Porsche បានដាក់បង្ហាញរថយន្តទំនើបថ្មីនេះសម្រាប់ជាចំណុចលេចធ្លោនៃការប្រារព្ធខួប ដែលធ្វើឡើងនៅសារមន្ទីរ Porsche ដ៏ទំនើបដែលមានរថយន្តលំដាប់កំពូលជាច្រើនរបស់ក្រុមហ៊ុនតាំងនៅទីនោះ។
ក្រុមហ៊ុន Porsche ថែមទាំងបានកែប្រែស្លាកសញ្ញាសេះរបស់ខ្លួនបន្តិចបន្តួចផងដែរដើម្បីរំលឹកខួប។
រថយន្ត “Mission X” ដែលមានកៅអីពីររលើបរលោងជាមួយនឹងទ្វារកន្ត្រៃបើកឡើងលើ ក៏គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងផងដែរនៅចក្រភពអង់គ្លេសនៅឯពិធីបុណ្យ Goodwood Festival of Speed ក្នុងខែកក្កដា ជាកន្លែងដែលការប្រារព្ធខួបរបស់ Porsche កំពុងត្រូវបានធ្វើឡើងក្នុងនាមជាអ្នកឧបត្ថម្ភធំ៕
“Mission X” នឹងផលិតមានចំនួនកំណត់សម្រាប់តែមហាសេដ្ឋី