ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថាប្រជាជនអាស៊ាននិងទីម័រលេស្តដែលមានជាង៦០០ លាននាក់ពិតជាចងចាំនូវអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌស៊ីហ្គេមនិងក្របខណ្ឌអាស៊ានប៉ារ៉ាហ្គេមនៅព្រះរាជាណាចក្រកម្ពុ ជា ។ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានព្យាយាមអស់ពីសមត្ថភាពដើម្បីធានារៀបចំការធ្វើជាម្ចាស់ផ្ទះកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមឲ្យប្រព្រឹត្តមទៅតាមនិយាមនិងស្តង់ដារកីឡាជនពិការអន្តរជាតិពិតប្រាកដ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅ យប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណនិងកោតសរសើរវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ សហ ព័ន្ធកីឡាជនពិការអា ស៊ាននិងប្រតិភូកីឡាជនពិការអាស៊ាននិងទីម័រលេស្តដែលបានរួមគ្នាលើកតម្កើនគុណតម្លៃបន្ថែមជូនអត្តពលិកមានពិការភាពនិងផ្តល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹងចំពោះ ព្រឹត្តិការណ៍កីឡាជនពិការអាស៊ានលើកទី១២នៅកម្ពុជា។ ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានព្យាយាមអស់ពីសមត្ថភាពនិងលទ្ធភាពដើម្បីធានារៀបចំការការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមនេះឲ្យប្រព្រឹត្តមទៅតាមនិយាមនិងស្តង់ដារកីឡាជនពិការអន្តរ ជាតិពិតប្រាកដ ។
សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា«ការប្រកួតបានបញ្ចប់ខ្ញុំសង្ឃឹមថាប្រជាជនអាស៊ាននិងទីម័រលេស្តដែលមានជាង៦០០លាននាក់ពិតជានឹងចងចាំនូវអនុស្សាវរីយ៍ ទាំងឡាយទាំងក្នុងក្របខណ្ឌស៊ីហ្គេមនិងក្របខណ្ឌអាស៊ានប៉ារ៉ាហ្គេមនៅពេលនេះ»។
សម្តេតេជោ ហ៊ុន សែន បន្តថាបន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចេះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) និងកីឡាអា ស៊ានប៉ារ៉ាហ្គេមនិងដោ យការទទួលបានការប្រគល់សិទ្ធិរួចហើយពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៥នៅឆ្នាំ២០២៩ បន្តទៀតយើងនឹងជួបគ្នានៅទីនេះនៅព្រះរាជាណាចក្រកម្ពុជាក្នុងក្របខណ្ឌទ្រង់ទ្រាយធំជាងនេះនៅឆ្នាំ២០២៩ ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាបិទថា ក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមប្រកាសបិទព្រឹត្តិការណ៍ ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ចាប់ពីពេលនេះតទៅ។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ដោយមានប្រទេសចូលរួមទាំង១១ នៅអាស៊ីអាគ្នេ យ៍ ។ ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជាគឺមានកីឡា ១៣ប្រភេទនិងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្ម ជនពិការ,ហែលទឹកជនពិការ,បាល់បោះរទេះ,បាល់ទះអង្គុយ,វាយកូនឃ្លីលើតុជនពិការ,វាយសីជនពិការ,បាល់ទាត់ជនពិការភ្នែក,បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច (E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា។
ជាលទ្ធផលម្ចាស់ផ្ទះកម្ពុជាកើនមេដាយសរុប ៧០ គ្រឿងឈរលេខរៀងទី ៨រួមមាន៖មេដាយមាស៩,ប្រាក់១៨និងសំរឹទ្ធ ៤៣គ្រឿង,ខណៈក្រុមឥណ្ឌូនេស៊ីនៅ តែឈរនាំមុខកំពូល តារាងដោយបន្តរកបានមេដាយសរុប៤០១គ្រឿងជាបណ្តោះអាសន្ននៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
បន្ទាប់ពីបញ្ចប់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជានៅឆ្នាំ២០២៣នេះភារកិច្ចបន្ដត្រូវបានប្រគល់ជូនប្រទេសថៃដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា ជនពិការអាស៊ានប៉ារ៉ា ហ្គេមលើកទី១៣ ឆ្នាំ២០២៥៕