ដោយៈ តារារិទ្ធ / កណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា បានថ្លែងឲ្យដឹងថាៈ យប់មិញ ត្រូវធ្វើបេសកកម្មពិសេសមួយ ទំនាក់ទំនងជាមួយ ឯកអគ្គរដ្ឋទូតខ្មែរ នៅប្រទេសបារាំង តាមទូរស័ព្ឌ ដើម្បីជួយអន្តរាគមន៍ជួយពលរដ្ឋខ្មែរ ម្នាក់ នៅបារាំង ដែលត្រូវគណបក្សនយោបាយមួយ ចាប់ឃុំឃាំង។ សម្តេចតេជោ បានចាត់ទុកថា នេះជាអំពើទុច្ចរិត និងបោកប្រាស់ ទាំងអាជ្ញាធរបារាំងទៀត ។
សម្តេច បានមានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មការិនី សរុប ១៦.២៧២ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅរោងចក្រលីន វេន ជី សាន់បូ អេនធើប្រាយ ( LIN WEN CHIH SUN BOW ENTER PRISE)៕/V/R