ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង បានដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដើម្បីត្រៀមកាពារការឃោសនា និងការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវមានភារកិច្ចជាភ្នាក់ងារ សន្តិសុខបោះឆ្នោត ចុះការពារតាមការិយាល័យបោះឆ្នោត ឲ្យបានយល់ច្បាស់ពី តួនាទីភារកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងដំណើរការបោះឆ្នោត នាពេលខាងមុខ ឲ្យទទួលបានជោគជ័យ។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ពី លោកនាយសេនាធិការរង ប្រធាន- អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌ ទាំង១៤ ព្រមទាំង នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត៕/V/R