ដោយៈ គង់ហេង/ ត្បូងឃ្មុំ៖ កម្លាំងស្នងការដ្ឋាននគរបាល​ខេត្តត្បូងឃ្មុំ បានបង្រ្កាប ចាប់ខ្លួនបុរស ជាជនសង្ស័យម្នាក់ ក្រោយពីជនសង្ស័យម្នាក់នេះ បានធ្វើសកម្មភាព លួចរថយន្តមួយគ្រឿង នៅភូមិក្រែកត្បូង ឃ្មុំក្រែក ស្រុកពញាក្រែក ដើម្បីកសាងសំណុំ រឿង បញ្ជួនទៅកាន់តុលាការ។

មន្រ្តីនគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងនៅថ្ងៃទី ៩ មិថុនានេះថាៈ ជនសង្ស័យជាចោរ លួចរថយន្ត ដែលចាប់ខ្លួនបាន នៅក្រោយធ្វើសកម្មភាព នៅប៉ុន្មានម៉ោងក្រោយ ជាបុរសឈ្មោះ ភេម វុធ អាយុ ៣៣ ឆ្នាំ រស់នៅភូមិមនោប៊ូ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែកដែរ។ បុរសម្នាក់នេះ បានលួចរថយន្តម៉ាក លីប្រូ ពណ៌ស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-0812 ជាកម្មសិទ្ធិរបស់ឈ្មោះ កែវ វីរៈបុត្រ ភេទប្រុស អាយុ ៣២ ឆ្នាំ នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះ ភូមិកើតហេតុខាងលើ កាលពីថ្ងៃទី ៧ មិថុនា ២០២៣ ។

ប្រភពព័ត៌មាននោះ បានឱ្យដឹងទៀតថាៈ ក្រោយពីបុរសជាម្ចាស់រថយន្ត ដាក់ពាក្យ បណ្តឹង បានប៉ុន្មានម៉ោង សមត្ថកិច្ចបានឈានទៅកំណត់មុខសញ្ញាជនសង្ស័យ បានភ្លាម និងដោយមានការឯកភាពពីលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រតិបត្តិការ សហការបង្រ្កាបចាប់បាន ជនសង្ស័យ ឈ្មោះ ភេម វុធ នៅលើផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ រួមជាមួយវត្ថុតាងរថយន្ត ខាងលើ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕/V/R