ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី៩ មិថុនា ២០២៣ ឯកឧត្តម គុយ សុផល លោកទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការងារទូទៅ អមក្រសួងព្រះបរមរាជវាំង និងជាអនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុម ការងារថ្នាក់កណ្តាល ខេត្ត ស្រុក  អញ្ជើញចុះសាកសួរសុខទុក្ខ និងជួបសំណេះ សំណាល ជាមួយប្រជាពលរដ្ឋ ៤៥៩ នាក់ នៅភូមិត្រពាំងចាន់ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

មានប្រសាសន៍សំណេះសំណាល នៅក្នុងឱកាសនោះ លោក គុយ សុផល បានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ

ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា និងសម្តេចចៅហ្វាវាំង គង់ សំអុលតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដែលជានិច្ចកាល សម្តេចតែងតែបានយកចិត្តទុកដាក់ គិតគូរជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោក គុយ សុផល ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែទាំ សុខភាព ឱ្យបានល្អប្រសើរ និងត្រូវបង្កើនមុខរបបប្រចាំថ្ងៃ រួមផ្សំបង្កបង្កើនផល ឱ្យទាន់រដូវ រួមគ្នាថែរក្សាសុខសន្តិភាព ដែលមានបច្ចុប្បន្ន ឱ្យនៅគង់វង្ស។ ជាពិសេស សូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិ ជាប្រជាពលរដ្ឋ នៅក្នុងសង្គម ដោយរៀបចំឯកសារពាក់ព័ន្ធ ដូចជាអត្តសញ្ញាប័ណ្ណប្រជាពលរដ្ឋ និងលិខិតបញ្ជាក់ពី អាជ្ញាធរ ដើម្បីអាចចូលរួមបោះឆ្នោត បានស្របតាមច្បាប់ ដែល .. បានកំណត់ /V-PC