ដោយៈ តារារិទ្ធ/កណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា បានប្រកាសថា អ្នកណាក៏ដោយ ឱ្យតែជាប់ទាក់ទងជាមួយ អាក្បត់បីជំនាន់ គឺ (ទណ្ឌិត សម រង្ស៊ី ) សម្តេចមិនលើកលែងដាច់ខាត។ ផ្ទុយទៅវិញ អ្នកណាក៏ដោយ ដែលផ្តាច់ខ្លួនពីទណ្ឌិតក្បត់ជា តិរូបនេះ គឺសម្តេច នឹងសុំលើកលែងទោសឲ្យ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាៈសុំអ្នកដែលមានទំនាក់ទំនងហើយ ជា មួយនឹងអាមេក្បត់ជាតិបីជំនាន់ គឺ ហ៊ុន សែន មិនអត់ឱនឲ្យអ្នកណាទាំងអស់ ដែលមានទំនាក់ទំនងជាមួយ ចោរក្បត់ជាតិ បីជំនាន់ ហើយអ្នកណាក៏ដោយ ដែលផ្ដាច់ខ្លួនចេញពីអាក្បត់ ជំនាន់គឺហ៊ុនសែនលើកលែងទោសឲ្យទាំងអស់

សម្តេចតេជោ ហ៊ុន សែន ថ្លែងសំដៅទៅកាន់ឈ្មោះ ឡុងដេត ថាៈឯងត្រូវចាំ អាក្មួយ កុំនឹកថា ហ៊ុន សែន ភ្លើឲ្យសោះយប់មិញ អ្ហែងបំផុសយ៉ាងម៉េច ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ឯងត្រូវដឹង។ ទោះបីហ្អែងបង្កើតឃុំមួយ របស់ភ្លើងទៀន  ឥឡូវភស្តុតាងកាន់តែច្បាស់ហើយ ត្រូវបានបញ្ជូនមកពីបារាំង ប្រយ័ត្នសូមផ្ដាំទៅ ឡុងដេត

សម្តេចតេជោ ហ៊ុន សែន បានបន្តថាៈ​ ” បើឯងស្តាប់តាមមេឯង អញនឹងកំដរអ្ហែង លេងនៅឯព្រៃស និយាយគ្នាឱ្យច្បាស់តែម្ដងនេះវាជារឿងផ្លូវច្បាប់ អានេះ ប្រជុំគ្នា ឯងប៉ុន្មាននាក់ មករិះគន់ ហ៊ុន សែន នៅក្បែរហ្នឹង បើសិនជាអញ ចង់ចាប់ គឺបញ្ជាតែប្រាំនាទីចាប់ខ្លួនតែ ម្ដង ប៉ុន្តែអញមិនចង់ចាប់ តែត្រូវការពារ ឡុងដេត ផង ក្រែងលោមានអាបាតដៃទី វាទៅសម្លាប់ ឡុងដេតហើយទម្លាក់កំហុស មកលើរាជរដ្ឋាភិបាល៕/V-PC