មន្ត្រីជំនួយកំពូលរបស់អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃសុក្រថា ស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែនគឺ “កាន់តែអាក្រក់ខ្លាំងឡើង” ក្រោយពេលទំនប់កាខូវកា (Kakhovka)បានបាក់។ អគ្គលេខាធិការរង លោក ម៉ាទីន ហ្គ្រីហ្វហ្វីត (Martin Griffiths) បាននិយាយថា មនុស្សដល់ទៅ ៧០០.០០០ នាក់កំពុងត្រូវការទឹកទទួលទាន ហើយបានព្រមានថាគ្រោះមហន្តរាយ ទឹកជំនន់នៅក្នុងប្រទេសផលិតស្បៀងអាហារដ៏សំខាន់បំផុតមួយរបស់ពិភពលោកនឹងនាំទៅដល់ការការធ្លាក់ចុះការនាំចេញគ្រាប់ធញ្ញជាតិសឹងតែចៀសមិនរួច តម្លៃអាហារកាន់តែខ្ពស់នៅ ជុំវិញពិភពលោក និង មនុស្សរាប់លាននាក់នឹងខ្វះអាហារ។

Jun 10, 2023