ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ Manchester City នឹងសម្លឹងរកការឈ្នះពាន Champions League ជាលើកដំបូង និងបំពេញការឈ្នះពានបី នៅពេលពួកគេប្រកួតជាមួយ Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Ataturk Olympic Stadium ក្នុងទីក្រុងអ៊ីស្តង់ប៊ុលនារាត្រីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ។
ក្រុមរបស់លោក ប៉េប ហ្គាឌីអូឡា បានឈ្នះពាន Premier League និង FA Cup រួចហើយ។
នេះជាលើកទីពីរហើយក្នុងរយៈពេលបីឆ្នាំដែល Man City ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ដោយចាញ់ Chelsea ក្នុងឆ្នាំ ២០២០-២១។
កីឡាករសំខាន់ ខេវិន ដេ ប្រូន (Kevin de Bruyne) របស់ City បានប្រាប់វិទ្យុ BBC Radio 5 Live ថា “យើងគ្រាន់តែត្រូវរកវិធីឈ្នះពានជាលើកដំបូង”។
“ប្រសិនបើយើងអាចធ្វើវាបាន វាពិតជាអស្ចារ្យសម្រាប់កីឡាករ ក្លិប និងអ្នកគាំទ្រ”។
Manchester United គឺជាក្រុមអង់គ្លេសតែមួយគត់ដែលបានឈ្នះពានបី ដូចជា Premier League, FA Cup និង Champions League ដោយសម្រេចបានរឿងនេះក្នុងឆ្នាំ ១៩៩៨-៩៩។
Man City ឈានទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍នេះក្នុងទម្រង់ដ៏ល្អ ដោយចាញ់តែមួយប្រកួតក្នុងចំណោម ២៦ ប្រកួតចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ ហើយថែមទាំងមិនដែលចាញ់នៅអឺរ៉ុបក្នុងរដូវកាលនេះ ដោយឈ្នះ ៧ ប្រកួតក្នុងចំណោម ១២ ប្រកួត។
លោកហ្គាឌីអូឡាកំពុងព្យាយាមទទួលជោគជ័យនៅអឺរ៉ុបជាលើកដំបូងចាប់តាំងពីបានឈ្នះ UCL ក្នុងឆ្នាំ ២០១១ ជាមួយ Barcelona ដែលគាត់ក៏បានឈ្នះពានរង្វាន់បីផងដែរកាលពីពីរឆ្នាំមុននោះ។
នៅលើក្រដាស ក្រុម Man City របស់គាត់ហាក់មានទម្រង់លេងខ្លាំងជាងក្រុម Barcelona ក្នុងឆ្នាំ ២០០៨-០៩ ដោយ Barca ដែលចាញ់ម្តងគត់នៅលើផ្លូវឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ បានស៊ុតបញ្ចូលទី ៣២ គ្រាប់ និងរបូត ១៣ គ្រាប់នៅរដូវកាលនោះ ខណៈ Man City រហូតមកទល់ពេលនេះ ស៊ុតបាន ៣១ គ្រាប់ និង របូតតែ ៥ គ្រាប់ប៉ុណ្ណោះ៕
ការប្រកួត UCL វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅយប់ថ្ងៃសៅរ៍នេះវេលាម៉ោង ០២៖០០ រំលងអធ្រាត្រ