ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កូនភ្លោះមកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នានៅប្រទេសអូទ្រីសកាលពីថ្ងៃសុក្រសម្រាប់ការជួបជុំអន្តរជាតិនៃបងប្អូនបង្កើតមុខដូចគ្នា។
បងប្អូនប្រុសស្រីដែលមានមុខមាត់ដូចគ្នារាប់រយនាក់ត្រូវគេឃើញស្លៀកពាក់ឈុតដូចគ្នាដើម្បីអបអរសាទរទិវាជានិមិត្តរូបនេះ ដែលបានប្រារព្ធឡើងនៅទីក្រុងប្រូណូ (Braunau)។
កូនភ្លោះមួយគូមកពីប្រទេសបារាំង គឺ ដូមីនិក (Dominique) និងប្អូនស្រី ឆានតែល (Chantel) ឃើញពាក់មួកពណ៌ផ្កាឈូក និងអាវយឺតដូចគ្នា នៅពេលពួកគេចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
តោះកុំឱ្យខាតពេល នាំគ្នាមើលរូបភាពរបស់ពួកគេដូចខាងក្រោម៕