ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ: នារីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូត្រូវរថយន្តកិននៅចំណុចភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៩៣-៩៤ កាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២៣។

នគរបាលស្រុកថ្ពងបានឲ្យដឹងថានារីរងគ្រោះមានឈ្មោះសយ ចន្ធី អាយុ១៨ឆ្នាំ រស់នៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ជិះម៉ូតូគ្រឿងម៉ាក ហុងដាសេ១២៥សេរី២០២២ពណ៌ខ្មៅពាក់ស្លាកលេខភ្ន្នំពេញ1JI-1690។
បើកបរពីលិចទៅកើតមកដល់ចំណុចកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាក SANY (ប្រភេទការឡុកស៊ីម៉ង់ត៍) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-3832 ។
អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មិនស្គាល់អាសយដ្ឋាន បានចុះរត់គេចខ្លួន បើកបរពីទិសខាងកើតទៅទិសខាងលិចពេលមកដល់ចំណុចខាងលបានបុកពីមុខម៉ូតូនារីរងគ្រោះពេញទំហឹងបណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែង។
ប្រភពបានបន្តទៀតថាក្រោយ សមត្ថកិច្ចជំនាញ បានហើយធ្វើកំណត់ហេតុប្រគល់សាកសពនារីរងគ្រោះ ឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ ។
ចំពោះវត្ថុតាងពីរគ្រឿង ខាងបានលើបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនិតិវិធី៕ P / N