៥​ឆ្នាំ​ចុងក្រោយ បណ្តាញ​ផ្លូវថ្នល់​កម្ពុជា បាន​ត្រូវ​ពង្រីក​ពី​ជាង​១​ម៉ឺន​២​ពាន់​គីឡូម៉ែត្រ​ដល់​ជាង​១​ម៉ឺន​៦​ពាន់​គីឡូម៉ែត្រ​

1654
ចែករម្លែក

​ដោយ : ​សុផល​/ ​ភ្នំពេញ : ​យោងតាម​របាយការណ៍​ស្តីពី​សមិទ្ធិផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​រវាង​ឆ្នាំ ២០១៣ និង​ឆ្នាំ ២០១៧ បានឱ្យដឹងថា​៖​បណ្តាញ​ផ្លូវថ្នល់​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ពង្រីក​ពី​១២,២៣៩ គីឡូម៉ែត្រ​ដល់​ប្រហែល ១៦,២៩២ គីឡូម៉ែត្រ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ​។
​ ​
​ផ្លូវជាតិ​លេខ ១ ត្រូវបាន​ពង្រីក​ពី ២,២៤៣ គីឡូម៉ែត្រ​ក្នុង​ឆ្នាំ ២០១៣ ដល់ ២,២៥៤ គីឡូម៉ែត្រ​ក្នុង​ឆ្នាំ ២០១៧​។ ផ្លូវជាតិ​លេខ ២ ពង្រីក​ពី ៣,៣៧៨ ទៅ ៥,០០៧​គីឡូម៉ែត្រ​និង​ផ្លូវ​ខេត្ត​ចាប់ពី ៦,៦១៧ ដល់ ៩,០៣១ គីឡូម៉ែត្រ​។​

​ក្រៅពីនេះ​ផ្លូវ​ជនបទ​រាប់ពាន់​គីឡូម៉ែត្រ​ក៏ត្រូវ​បាន​ជួសជុល​កែលម្អ​ឡើងវិញ​និង​សាងសង់​ក្រោម​ការដឹក នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី ៥ ។​

​របាយការណ៍​ដដែល​នេះ​បានឱ្យដឹង​ទៀតថា​រហូត​មកដល់ពេលនេះ​មាន​យានយន្ត​ចុះបញ្ជី​សរុប​ចំនួន​៤,១៦ លាន​គ្រឿង​ដែល​ក្នុងនោះ​មាន​ម៉ូតូ​៣,៥៦ លាន​គ្រឿង រថយន្ត ៣៨៧,៩០២ គ្រឿង​និង​រថយន្ត​ដឹកទំនិញ ២១៩,៤១៩ គ្រឿង​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម