​ចរាចរណ៍​ផ្លូវជាតិ​លេខ​៤​ត្រូវបាន​កាត់ផ្តាច់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ព្រឹក​នេះ​

1150
ចែករម្លែក

(​ព្រះសីហនុ​)៖ មុននេះ​បន្តិច​មាន​សេចក្តីរាយការណ៍​មក​ថា ជំនន់​ទឹកភ្លៀង​បានធ្វើ ឲ្យ​កំណាត់​ផ្លូវជាតិ​លេខ​៤​លិច​ជា​អន្លើៗ​។​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា​នេះ លោក ណុប​ហេង ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​អោយដឹងថា ភ្លៀង​ខ្លាំង​ធ្វើអោយ​ទឹក​ជន់​លិច​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ស្ទឹង​ឆាយ​ចន្លោះ​km153154​។

​ករណីនេះ​មន្ត្រី​ស្នើអោយ​រថយន្ត​ធំៗ​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​នៅ​ព្រឹក​ថ្ងៃ​២៦​កក្កដា​២០១៧​នេះ​រង់ចាំ​ទឹក​ស្រក​ទើប​បើក​ដំណើរ​ការធម្មតា​ឡើងវិញ​ដោយ​អោយ​បង្វែរ​ទិស​ទៅតាម​ផ្លូវជាតិ​លេខ​៣ ឆ្លងកាត់​ខេត្តកំពត​វិញ​៕S/​ដោយ​៖​វណ្ណៈ​

​ចរាចរណ៍​ផ្លូវជាតិ​លេខ​៤​ត្រូវបាន​កាត់ផ្តាច់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ព្រឹក​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម