យ៉ាងហោចណាស់​មាន​មនុស្ស​៤​នាក់​របួស​១១​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ​នៅ​ថ្ងៃទី​២៤​កក្កដា​

1005
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គិតពី​ម៉ោង​២​ថ្ងៃទី​២៣​ដល់​ម៉ោង​២​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក​(​យប់​៧​លើក​) បណ្តាល​ឲ្យ​ស្លាប់ ៤​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់ ៨​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៣​នាក់ នេះ​យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៩​គ្រឿង រថយន្ត​តូច ៦​គ្រឿង រថយន្ត​ធំ ១​គ្រឿង និង​កង់ ១​គ្រឿង​។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​៧​នាក់​(​យប់​៤​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៦​លើក​(​ស្លាប់​៣​នាក់​) , ប្រជែង ១​លើក​(​ស្លាប់​១​នាក់​) និង​បត់​គ្រោះថ្នាក់ ២​លើក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៤​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៧០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១០០​នាក់ របួស​សរុប ២៧០​នាក់ របួសធ្ងន់ ១៦១​នាក់ របួសស្រាល ១០៩​នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម