ភ្លាត្រី​អណ្ដែង​

1951
ចែករម្លែក
  • 20
    Shares

+ គ្រឿងផ្សំ​
– ត្រី​អណ្ដែង អាំង​១
– ខ្ញី ១​មើម ប៉ុន​ពីរ​ម្រាមដៃ​
– ទឹកត្រី ២ ស្លា​ព្រា​បាយ​
– ក្រូចឆ្មា​ច្របាច់​យក​ទឹក ២​ស្លាបព្រា​បាយ​
– ម្ទេស​ហ៊ុយ​ដាក់​តាម​ចំណូលចិត្ត​
– អង្ករលីង ២​ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម ៣ មើម​
– ស្លឹក​ក្រូចសើច ដាក់​តាម​ចំណូលចិត្ត​
– ជីរ​ណា ដាក់​តាម​ចំណូលចិត្ត​
– ស្លឹក​ខ្ទឹម ដាក់​តាម​ចំណូលចិត្ត​
– ជី​វ៉ាន់ស៊ុយ ដាក់​តាម​ចំណូលចិត្ត​

+ វិធី​ធ្វើ​
– ដំបូង​អាំងត្រី​អណ្ដែង​ឲ្យ​ឆ្អិន​រួច​បេះយក​សាច់​មក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ បន្ទាប់មក​ដាក់​ខ្ញី​ចិញ្ច្រាំ​ជាមួយ​
– ដួស​ត្រី​ដែល​ចិញ្ច្រាំ​ម៉ដ្ឋ​ហើយ​ដាក់​ចាន រួច​ដាក់​គ្រឿងផ្សំ​ដូចជា ទឹកត្រី ក្រូចឆ្មា ម្ទេស​ហ៊ុយ អង្ករលីង ខ្ទឹមក្រហម​ចិត​ហើយ ស្លឹក​ក្រូចសើច ហាន់​សរសៃ​ឆ្មាៗ​ដាក់ ជីរ​ណា ស្លឹក​ខ​ខ្ទឹម និង ជី​វ៉ាន់ស៊ុយ ហាន់​ឲ្យ​ល្អិត រួច​ច្របល់​ចូលគ្នា​ជាការ​ស្រេច ៕ ប្រភព​: Cooking today​

ទីតាំងផ្សាយពាណិជ្ជកម្ម