ចំនួន​មនុស្ស​ស្លាប់​ដោយ​ព្រើ​ង​ឆេះ​ព្រៃ​នៅ​ក្រិច​កើន​ដល់​៧៤​នាក់

3053
ចែករម្លែក

នាយករដ្ឋមន្រ្តីក្រិចបាននិយាយថាប្រទេសជួប”សោកនាដកម្មមិនអាចថ្លែងបាន” ខណៈមនុស្សយ៉ាងតិច៧៤នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយភ្លើងព្រៃដែលបានលេបត្របាក់រមណីយដ្ឋានមួយ ធ្វើអោយប្រជាជនជាប់នៅក្នុងរថយន្ត និងនៅលើច្រាំងថ្មចោតៗ និងខ្លះទៀតបង្ខំចិត្តលោតទម្លាក់ខ្លួនពីច្រាំងថ្មខ្ពស់ដើម្បីការរស់រាន្តមានជីវិត។

រថយន្តរាប់សិបគ្រឿងនៅក្នុងវិថីនៃបណ្តាទីប្រជុំជនមាត់សមុទ្រខាងកើតក្រុងអាថែន បានក្លាយជាចំណីភ្លើង។សាកសពមនុស្សនៅតាមចិញ្ចើមផ្លូវ និងនៅតំបន់មួយមនុស្សមួយក្រុមមានគ្នា២៦នាក់ត្រូវបានរកឃើញស្លាប់។ក្រុមនេះដែលរួមមានកូនក្មេង ត្រូវបានរកឃើញនៅជិតកំពូលច្រាំងថ្មមួយដែលមើលឃើញមកកាន់ឆ្នេរ។ពួក
ទំនងជាបានបញ្ចប់ជីវិតនៅទីនោះ ក្នុងពេលរកផ្លូវចេញ។

អ្នកអាចមានសំណាងគឺលោតចុះពីច្រាំងថ្មមកក្រោម ឬប្រញាប់ចេញពីឆ្នេរចូលក្នុងសមុទ្រ។

ជនរងគ្រោះវ័យក្មេងជាងគេ ប្រហែលជាទារកអាយុទើប៦ខែ ដែលស្លាប់ដោយឈ្លក់ផ្សែង។យ៉ាងតិចមនុស្ស១៨៧ នាក់រងរបួសក្នុងនោះ២៣នាក់ជាកុមារ។ទោះជាយ៉ាងណាចំនួនមនុស្សស្លាប់និងរបួសពិតប្រាកដនៅមិនទាន់ច្បាស់ដោយសារតែទូកនេសាទទូកកម្សាន្តនិងនាវានៃកងទ័ពជើងទឹកក្រិចកំពុងរួមគ្នាដឹកជម្លៀសមនុស្សចេញ
ពីឆ្នេរ៕ដោយ៖វាសនា

ភ្លើងឆេះព្រៃនៅក្រិចម្តងនេះមិនធម្មតា បូករួមទាំងសិររដូវស្ងួតនិងរដូវក្តៅក្តៅ វារឹតតែជួយអោយភ្លើងឆាប ឆេះលឿន។មូលហេតុនៃអគ្គិភ័យនេះគេនៅមិនទាន់ដឹងទេ និងរដ្ឋអាជ្ញាកំពុងបញ្ជាអោយធ្វើការស៊ើបអង្កេត

ទីតាំងផ្សាយពាណិជ្ជកម្ម