​រថយន្ត​ស៊ីទែន​ប្រេង​មួយគ្រឿង​បុក​និង​កិន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ស្រុក​ភ្នំស្រួច​

1216
ចែករម្លែក

(​កំពង់ស្ពឺ​)៖​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​ដោយមាន​រថយន្ត​ស៊ីទែន​ប្រេង​មួយគ្រឿង​បាន​បើក​បុក​និង​កិន​យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៥​និង​៩៦​ត្រង់ចំណុច​
​ភូមិ​ចម្ការចេក​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ភ្នំ​ស្រូ​ច​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​រងគ្រោះ​មានឈ្មោះ​ឆោម​បូ​រិ​ន​អាយុ​២៤​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ចម្កា​រ​ចេក​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម្នាក​ហុងដា​ពណ៌​ខ្មៅ​សេរី​២០១៣​ពាក់​ស្លាក់​លេខ​ភ្នំពេញ​1BN3775​ជិះ​ម្នាក់ឯង​ពី​លិច​មក​កើត​។​

លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវ​រថយន្ត​ស៊ីទែន​ប្រេង​មួយគ្រឿង​ម៉ាក់​ភី​ធ័​រ​ឡាយ​ពណ៌​សលាយ​ខៀវ​ឆ្នូត​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C4821​របស់ ក្រុមហ៊ុន​LHR​បើក​ក្នុងទិសដៅ​ស្របគ្នា​បុក​ម៉ូតូ​ពីក្រោយ​។​

​ប្រភព​ដដែល​បាន​បន្តថា​យុវជន​រងគ្រោះ​ត្រូវ​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​នៅ​និង​ក​ន្លែ​ហើយ​រថយន្ត​ក្រឡាប់​ទៅខាង​ត្បូង​ផ្លូវ​ក្បែរ​សាកសព​ចំងាយ​២៥​ម៉ែត្រ​។​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់​។​សព​យុវជន​រងគ្រោះ​ត្រូវបាន​នគរបាល​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រី​។​ឯ​ម៉ូតូ​និង​រថយន្ត​បង្ក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​សព​យុវជន​រងគ្រោះ​ដោយសា​រថយន្តបុក​៖​(រូបថត​សុខ​សុ​ភ័​ណ្)ឌ​

ទីតាំងផ្សាយពាណិជ្ជកម្ម