ឆ្នោត​ឡូតូ US Mega Millions កើនឡើង​ដល់​ជាង ៥០០ លាន​ដុល្លារ ធ្វើឱ្យ​អ្នកទិញ​ឆ្នោត​ខ្វារ​កប​ន់​ឱ្យ​ឈ្នះ​រៀងៗ​ខ្លួន​

1182
ចែករម្លែក

​ឆ្នោត​រង្វាន់ US Mega Millions សម្រាប់​រាត្រី​ថ្ងៃ​អង្គារ​ទី​២៤​កក្កដា​បាន​ឡើងដល់​ទឹកប្រាក់ ៥២២ លាន​ដុល្លារ​អាមេរិក ដែលជា​រង្វាន់​ធំ​បំផុត​ទី ៥ នៅក្នុង​ប្រវត្តិសាស្ត្រ​ឆ្នោត​អាមេរិក ជាហេតុ​ធ្វើឱ្យ​អ្នកលេង​បណ្តាញ​សង្គម​នាំគ្នា​ស្រមៃ​ទាំង​ថ្ងៃ​ថា​តើ​មនុស្ស​នឹងធ្វើ​អ្វី ប្រសិនបើ​ពួកគេ​ឈ្នះ​។​

​ចំនួន​ទឹកប្រាក់​រង្វាន់​នេះ​ត្រូវបាន​ផ្អែកលើ​ការលក់​នៅក្នុង​រដ្ឋ​ចំនួន ៤៤ រដ្ឋធានី​វ៉ាស៊ីនតោន និង កោះ​វើ​ជីន​។​

​លោក ត្រេ​ស៊ី ខូ​ហិន ប្រធាន​មន្ត្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ឆ្នោត DC Lottery បានឱ្យដឹង​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ថា ឆ្នោត​រង្វាន់​នេះ​បាន​កើនឡើង​ខ្លាំង បន្ទាប់ពី​ខកខាន​ចាប់​ត្រូវ​ម្ចាស់ឆ្នោត​ដល់​ទៅ ២២ លើក ចាប់តាំងពី​ថ្ងៃទី ៨ ខែឧសភា ហើយ​ទំនងជា​នឹង​ឡើង​តម្លៃ​បន្ថែមទៀត នៅ​មុនពេល​ចាប់ឆ្នោត​នៅ​ល្ងាច​ថ្ងៃ​អង្គារ (​ម៉ោង ១១ ព្រឹក​ថ្ងៃ​ពុធ​ទី​២៥ កក្កដា​នៅ​កម្ពុជា​)​។​

​លោក​ខូ​ហិន​បាន​និយាយ​នៅមុន​ចាប់ឆ្នោត​ថា “​វា​ជាការ​ចាប់ឆ្នោត​ដ៏​រំភើប​ញាប់​ញ័រ​។ ប្រជាជន​កំពុង​រំភើប​ខ្លាំង​ចំពោះ​ឆ្នោត​រង្វាន់​ធំ​នេះ ដូច្នេះ​គ្រប់គ្នា​នឹងចូលរួម​តាមដាន​ការចាប់​ឆ្នោត​”​។​

​អ្នកឈ្នះ​រង្វាន់​នេះ​អាច​ជ្រើសរើស​ដក​លុយ​សុទ្ធ​ភ្លាមៗ​ចំនួន ៣០៨ លាន​ដុល្លារ​មុន​បង់ពន្ធ​។ ដើម្បី​ដក​សាច់ប្រាក់​សរុប ៥២២ លាន​ដុល្លារ អ្នកឈ្នះ​ត្រូវ​ដក​ប្រាក់​បណ្តាក់​ជំហាន​ដំបូង ៧,៨ លាន​ដុល្លារ បន្ទាប់មក​នឹងត្រូវ​ដក​បណ្តាក់​ប្រចាំឆ្នាំ​ចំនួន ២៩ លើក​ទៀត ដែល​រាល់​សាច់ប្រាក់​ដក​បណ្តាក់​នឹង​កើនឡើង​តាម​ឆ្នាំ​នីមួយៗ​៕ ដោយ៖ កញ្ញាដាលីស

ឆ្នោត​រង្វាន់ US Mega Millions សម្រាប់​រាត្រី​ថ្ងៃ​អង្គារ​ទី​២៤​កក្កដា​បាន​ឡើងដល់​ទឹកប្រាក់ ៥២២ លាន​ដុល្លារ​អាមេរិក

ទីតាំងផ្សាយពាណិជ្ជកម្ម