ចិន​វិនិយោគ​១៤​ពាន់​លាន​ដុល្លារ​នៅ​អាហ្វ្រិក​ខាងត្បូង​

2964
ចែករម្លែក

​លោក គ្រី​រី​ល រ៉ា​ម៉ា​ហ្វូ​សា (Cyril Ramaphosa ) ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃ​អង្គារ​ទី​២៤​កក្កដា​បានប្រកាសថា ចិន​នឹង​វិនិយោគ​ទឹកប្រាក់​ចំនួន​១៤​ពាន់​​លាន​ដុល្លារ​នៅ​ប្រទេស​នេះ បន្ទាប់ពី​លោក​បាន​ជួបពិភាក្សា ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង នៅ​ទីក្រុង​ប្រេ​តូ​រី​យ៉ា​(​អាហ្វ្រិក​ខាងត្បូង​) នៅមុន​កិច្ច​ជំនួប​
​កំពូល​ពហុភាគី​មួយ​។​

​លោក គ្រី​រី​ល រ៉ា​ម៉ា​ហ្វូ​សា បាន​ឡើងកាន់​អំណាច​កាលពី​ខែកុម្ភៈ​ដោយ​សន្យាថា​នឹង ធ្វើឱ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​និង​ទាក់ទាញ​ក្រុម​អ្នកវិនិយោគ បន្ទាប់ពី លោក ជា​កូប ហ្ស៊ូ​ម៉ា​( Jacob Zuma) ត្រូវបាន​បណ្តេញ​ចេញពី​អំណាច ដោយ​បញ្ចប់​ការគ្រប់គ្រង​អំណាច​រយៈពេល​៩​ឆ្នាំ​ដែល​ដោយសារ​មានរឿង​អាស្រូវ​អំពើពុករលួយ​
​ច្រើន និង​កំណើនសេដ្ឋកិច្ច​ទាប​រួម​នឹង​អត្រា​អត់​ការងារ​ខ្ពស់​។​

​លោក គ្រី​រី​ល រ៉ា​ម៉ា​ហ្វូ​សា បាន​និយាយថា ” យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​នៃ​ការយោគយល់​មួយចំនួន​ដើម្បី​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​​របស់​យើង​ដោយ​រួមទាំង​ការប្តេជ្ញាចិត្ត​ក្នុងការ​វិនិយោគ​ជាមួយ​ទឹកប្រាក់​១៤​ពាន់​លាន​ដុល្លារ​” ។​

​លោក គ្រី​រី​ល រ៉ា​ម៉ា​ហ្វូ​សា បាន​និយាយថា ការវិនិយោគ​នេះ​នឹង​ផ្តោតលើ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​បច្ចេកវិទ្យា​។​

​លោក ស៊ី ជីន​ពីង បាន​មកដល់​ប្រទេស​អាហ្វ្រិក​ខាងត្បូង នៅមុន​កិច្ច​ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស​Brics គឺ​ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា ចិន​និង អាហ្វ្រិក​ខាងត្បូង ដែល​ចាប់​​ផ្តើម​នៅ​ថ្ងៃ​ពុធ​ទី​២៥​ខែកក្កដា​នេះ ៕ដោយ៖សុខា/sn

​លោក ស៊ី ជីន​ពីង ចាប់ដៃ​ជាមួយ លោក គ្រី​រី​ល រ៉ា​ម៉ា​ហ្វូ​សា ក្នុងអំឡុង​ទស​ន្ស​កិច្ច​របស់លោក​ស៊ី ជីន​ពីង​នៅ​ទីក្រុង​ប្រេ​តូ​រី​យ៉ា កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម