ថ្ងៃទី​២៥ ខែកក្កដា ២០១៨

1347
ចែករម្លែក

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ដូចនេះ​បើ ចង់​ធ្វើ​អ្វីមួយ​អាច​សម្រុក​បាន​ផងដែរ​ព្រោះថា​ផល​ល្អៗ​នឹង​រង់ចាំ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​ផ្ដល់​ផល​ល្អ​ទេ​គឺ​តែងមាន​រឿងរ៉ាវ​ចម្រូង​ចម្រាស​កើត​ទ្បើង​ជានិច្ច​។ ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់ កាស​ច្រើន​ទ្បើ​យ​ពិសេស​អតិថិជន​ពី​ចម្ងាយ​ឬ​អ​ថិ​ជន​ជិត​ក្បែរៗ​ខ្លួន​ក៏ដោយ​ត្រូវ​ចេះ​មើល​មនុស្ស​ឱ្យបាន​ត្រឹមត្រូវ​ទើប​មិន​ជួប​នូវ​គ្រោះ​ចាញ់បោក​គេ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ខ្លះ​និង​ខ្វាយខ្វល់​ចំពោះ​គ្នា​ខ្លះ​ទើប ចំណង​ស្នេ​ហ៏​គ្មាន​បញ្ហា​រង្គោះរង្គើ​កើតឡើង​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រទាំ​ង​អារម្មណ៍ និង​ការងារ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់ បញ្ចេញ​ប្រាក់កាស​ក្នុង​ការធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងស្ថិត​ក្នុងពេល​វេលា​ល្អ ក្នុង​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​ផង​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ឱ្យ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​ហុច​ផល ល្អៗ​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស ឬ​ហោះ រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។ ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើដំណើរ​កម្សាន្ត​គឺមាន តែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មានការ​ប្រកបការងារ ហើយ​មិន​ប្រមាថ​នោះ​ឃើញថា​មិន​ចោទ​ជា បញ្ហា​អាក្រក់​ណាមួយ​នាំ​ជួប​ការលំបាក​ទប់ទល់​នោះដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម តែ​យ៉ាងណា​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ចំពោះ ការឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​ត្រូវគេ​បោកប្រាស់​ណាស់​ផង​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម​និង​ជម្លោះ​វិវាទ​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ខ្លះៗ​ដដែល​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា​និង​មានជោគ​មានជ័យ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​មួយចំនួន​គ្រាន់​កក់ក្តៅ​។ ការធ្វើ​ដំ ណើ​រ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អា​ពា​ហ៍​ពី​ពា​ហ៍​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​៕

ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​គឺ​ងាយ​ទទួលរង​ការប៉ះទង្គិច​និង​កើត​បញ្ហា​ល្អក់កករ​ជាមួយ អ្នកដទៃ​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​ប្រែប្រួល​ប្តូរ ផ្លាស់​ឥតឈប់ឈរ ហើយ​ថ្ងៃនេះ​មាន​ការដាំ​ក្បាល​ចុះ​ខ្លាំង​បន្តិច​ដូច្នេះហើយ​ត្រូវ​ប្រយ័ត្នប្រយែង ពាក្យសម្តី​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ពាក្យសម្តី​ទាំងពួង​ទៅរួច​។ ចំណែក​អ្នក​ប្រកបការងារ​រាជការ ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​ព្រោះ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស និង​ព្យាបាទ យាយី​នោះ​ក៏មាន​ច្រើន​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​យក​រឿង​ចាស់​មក​និយាយ​ច្រំ​ដែល​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​នៅក្បែរ​គ្នា​មិន​សុខ ៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​លោកអ្នក​ត្រូវ​ចងចាំ​ពាក្យចាស់ មួយ​ឃ្លា​ដែរ​ថា “​បើ​អ្នក​អង្គុយ​រង់ចាំតែ​ជោគវាសនា​ក៏​មិន​ប្រសើរ​ដែរ ហេតុនេះ​ទាល់តែ​ពឹង​លើជំហរ​ខ្លួនឯង​នោះ​ទើប​ជោគ​សំណាង​ធ្លាក់​មកដល់​ដៃ​ទៅរួច​”​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ ដែរ​មានការ​ដាច់​មួយៗ​គ្រាន់​បំពេញ​បំពង់​តែ​ផល​ចំណូល​ធំដុំ​នោះ​មិន​ងាយ​រក​និង​ជួប​ផល​លំបាកបំផុត​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​បង្កជម្លោះ​បង្កើត​រឿង​ប្រចែប្រច័ណ្ឌ​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ឈានដល់​ការបែកបាក់​៕

ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​អាចមាន​ដំណឹង​ល្អ​ឬ​ពត៌មាន​ល្ង​ណាមួយ​ឈានចូល​ឱ្យ​លោកអ្នក សប្បាយចិត្ត​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កំពុងមាន​ភាព​កាក់កប​គួរសម​ហើយ​ជា ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មិនមាន​អ្វី​ចូលមកក្នុង​ដំណើរ​ជីវិត​របស់លោក​អ្នក​នាំ​ជួប​ផល​លំបាក ក្នុងការ​ឆ្លងកាត់​ទេ​គឺ​ទោះ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ទោះបីយ៉ាងណា​សម្រាប់ បុរស​វិញ​ឃើញថា​លោកអ្នក​ជួប​គ្រោះ​យាយី​ច្រើន​បន្តិច​ពិសេស​នាំឱ្យ​កើតរឿង​រាវ​តប់​ប្រ​ម៉​ល់ និង​បញ្ហា​កើតមាន​ចំពោះមុខ​ត្រូវ​ដោះស្រាយ​នោះ​ក៏មាន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប រឿង​រកាំចិត្ត​ច្រើន​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​សៅហ្មង​ច្រើន​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​មិនល្អ​មួយចំនួន​បាន​ឈានចូល ហើយ​បើ​លោកអ្នក​ចៀស​ក៏​មិន អាច​គេចផុត​ផងដែរ​។​ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​និង​ទប់ទល់​ឱ្យបាន​ល្អ​ទើប​ប្រសើរ​។ ក្រៅពីនេះ លោកអ្នក​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការរក​ផល​កម្រៃ​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេលយប់​ព្រលប់​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ដែរ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​នឿយណាយ​និង​ប្រឆាំង​គ្នាច្រើន​សព្វ​មួយ​ណង​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​រៀបចំ​ពិធី​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា តែង​ផ្តល់​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​ភក្តិ​បបួល​ធ្វើ​អ្វីមួយ ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុង ប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​ចាំតែ​កេងប្រវ័ញ្ច​ដើម្បី​ដណ្តើម​ផលប្រយោជន៍​នោះ​ក៏មាន​ច្រើន​ដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ល្អប្រសើរ​មួយចំនួន​ផង ហេតុនេះ ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​និង​មាន​ភាព​សុខដុម​គួរសម​។​ការរស់នៅ​លោកអ្នក​គប្បី មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​ហើយ​មិន​ត្រូវយក​បញ្ហា​អ្នកដទៃ​ទុក​ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើតរឿង​សៅ ហ្មង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះតែ​ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​បញ្ហា​អ្វី​បើ​លោកអ្នក​មិនចេះ​ដោះស្រាយ​ទេ​បញ្ហា​រកាំរកូស​ពិតជា​កើតឡើង​ពុំខាន ៕

ទីតាំងផ្សាយពាណិជ្ជកម្ម