មហាជន​អាណិត​កូនក្រមុំ​ខ្លោចចិត្ត ព្រោះ​កូនកំលោះ​រត់ចោល​រោងការ​

1194
ចែករម្លែក

​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​សម្តែង​ការអាណិតអាសូរ​ជាខ្លាំង ចំពោះ​នារី​ម្នាក់​នៅ​ខេត្ត​រ៉ាត់​ឆា​ប៊ូ​រី (Ratchaburi) ប្រទេស​ថៃ ដែល​ឈរ​ប្រកាស​នៅ​ចំពោះ មុខ​ភ្ញៀវ​ជាច្រើន ដែល​បាន​ចូលរួម​ពិធីមង្គលការ​របស់​នា​ង​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ថា កូនកំលោះ បាន​រត់ចោល​រោងការ​។

​ទិដ្ឋភាព​ដ៏​កម្សត់​ស្ទើរ​ទប់ទឹក​ភ្នែក​មិន​ជាប់​នេះ ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Manow Jutathip Nimnual​។​

​គិត​ត្រឹម​ម៉ោង ៩ ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ពោលគឺ ២០ ម៉ោង​បន្ទាប់ពី​វីដេអូ​ឃ្លី​ប​រយៈពេល ៥ នាទី​នេះ​ត្រូវបាន​ផ្សាយ​ផ្ទាល់ មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ ៣,៧ លាន​ដង បង្ហោះ​ចែក រំលែក​ជាង ៣០.០០០ ដង ហើយ​ទទួលបាន​ប្រតិកម្ម​តប​ជាង ៦៩.០០០ ដង ដែល​ភាគច្រើន​យំ អាណិត​ស្ត្រី​រូបនេះ​អមដោយ​ការ​ខំ​មិន​យ៉ាងច្រើន​។

​ក្នុង​វីដេអូ​ឃ្លី​ប​នេះ កូនក្រមុំ​អភ័ព្វ​ស្នេហ៍​ឈ្មោះ ជូ​តា​ធីប នឹម​នួ​ល (Jutathip Nimnual) បាន​ថ្លែងអំណរគុណ​ដល់​សាច់ញាតិ និង​មិត្តភក្តិ​ដែល​បាន​ចូលរួម​ពិធីមង្គលការ​របស់​នា​ង​។ នាង​និយាយ​ទាំង​អួលដើមក​ថា នាង​មិន​នឹកស្មានថា​រឿង​ទៅជា​បែបនេះ​សោះ ហើយ​បាន​សូម អភ័យទោស ប្រសិន​នាង​ទទួលភ្ញៀវ​មិនបាន​ដិតដល់​៕ ប្រែ​សម្រួល​: ខុម​


ទីតាំងផ្សាយពាណិជ្ជកម្ម