ឡូរី​ស កា​រៀស សារភាពថា ខ្លួន​ប្រហែលជា​ចាក​ចេញពី​ក្លិប​លី​វឺ​ភូ​ល​

990
ចែករម្លែក

​អ្នកចាំទី ឡូរី​ស ខា​រៀស (Loris Karius) សារភាពថា ខ្លួន​អាច​នឹង​ចាក​ចេញពី​ក្លិប​លី​វឺ​ភូ​ល បន្ទាប់ពី​ត្រូវបាន​ដកតំណែង​លេខ​១​។ ខា​រៀស មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការសម្រេចចិត្ត​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ដែល​នាំយក​អ្នកចាំទី អា​លី​សសិន (Alisson) ក្នុងតម្លៃ​ថ្លៃ បំផុត​មិន​ធ្លាប់មាន ដើម្បី​ជំនួស​តំណែង​លេខ​១​ក្នុង​ក្រុម​ជម្រើស​ដំបូង​របស់លោក​។

​កីឡាករ​រូបនេះ​មិន​សប្បាយ​ចិត្តនឹង​ចំណាត់ការ​របស់លោក ក្លប់ ហើយ​នៅពេលនេះ​កំពុង ពិចារណា​ពី​អនាគត​របស់ខ្លួន​។ ខា​រៀស វ័យ​២៥​ឆ្នាំ ដែល​មក​ចូលរួម​ជាមួយ​លី​វើ​ភូ​លពី​ក្លិប Mainz កាលពី​ពីរ​ឆ្នាំមុន​ចង់​លេង​ជាប្រចាំ ហើយ​ដឹងថា ខ្លួន​ប្រហែលជា​ត្រូវ​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Anfield ដើម្បី​ស្វែង​ក្លឹប​ថ្មី​។

​ខា​រៀស បាន​និយាយថា “​ប្រាកដ​ណាស់ វា​មិនល្អ​ចំពោះ​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​មិនអាច​និយាយ​អ្វី​ច្រើន ជាង​នេះ​ទេ​”​។ នៅពេល​សួរនាំ​ថា តើ​ខ្លួន​នឹង​ចាកចេញ​នៅ​រដូវ​កាល​ទិញដូរ​នេះ​ឬ​យ៉ាងណា ខា​រៀស បាន​ឆ្លើយតប​ថា “​ខ្ញុំ​មិនដឹង​ទេ​។ ខ្ញុំ​មិនអាច​និយាយ​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​បានទេ​។ នៅមាន​ពេលវេលា ខ្លះទៀត​”​។

​កីឡាករ​រូបនេះ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការប្រមាថ​តាម​បណ្តាញ​សង្គម​ផងដែរ​ចាប់តាំងពី​ខ្លួន​ធ្វើ​មិនបាន​ល្អ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ កីឡាករ​រូបនេះ​បាន​សាង​កំហុស​ម្តងទៀត​នៅពេល​ក្រុម​លី​វើ​ភូ​ល ប្រកួត​ចាញ់​ក្រុម Dortmund ៣-១ ។

​ខា​រៀស បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម Instagram ដោយ​ទទូច​ឲ្យ​អ្នក​រិះគន់​ឈប់​បង្ហាញ ភាព​ស្អប់​ស្ពើ​ម​ចំពោះ​ខ្លួន​តទៅទៀត​។ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​អ្នកចាំទី ឡូរី​ស ខា​រៀស (Loris Karius)

ទីតាំងផ្សាយពាណិជ្ជកម្ម