ដោយសារ​អាកាសធាតុ​ផ្លាស់ប្តូរ កសិករ​នៅ​ភូមិ​ឃុំ​ខ្លះ​បាន​ប្តូរ​មក​ធ្វើ​ស្រូវ​សន្ទូង​ផ្សំ និង​ស្រូវពង្រោះ

1288
ចែករម្លែក
  • 1
    Share

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ដោយ​អាកាសធាតុ​ផ្លាស់ប្តូរ ហើយ​ទីតាំង​ផ្ទែ​ដីស្រែ​របស់​កសិករ​នៅ​ភូមិ​ឃុំ​ខ្លះ បាន​ប្តូរ​មក​ធ្វើ​ស្រូវ​សន្ទូង​ផ្សំ​និង​ស្រូវពង្រោះ​វិញ​។ ពោលគឺ​បន្ទាប់ពី​ពួកគេ​បាន​បោះបង​ការធ្វើ​ស្រូវ​សន្ទូង​ពី​១០​ឆ្នាំ​មកហើយ​។​

​ស្ត្រី​កសិករ ឌី សារី រស់នៅ​ភូមិ​តា​ម៉ា​២ សង្កាត់​ម្កាក់​ក្រុង​សិរីសោភ័ណ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៤​ខែកក្កដា​ថា ផ្ទៃដី​ស្រូវពង្រោះ​ជាង​០,៧​ហិកតា របស់​អ្នកស្រី​បាន​ព្រោះស្រូវ​ពី​ជ​ផ្ការំដួល​។ ប៉ុន្តែ​មុននេះ អាកាសធាតុ​រាំងស្ងួត គ្រាប់ពូជ​ស្រុ​វ​នោះ បាន​បាន​ដុះ​តិចតួច ហើយ​ខូចខាត​អស់​ភាគច្រើន​។

​អ្នកស្រី​បន្តថា តម​ក ពេល​មាន​ភ្លៀង​ធ្លាក់ អ្នកស្រី​បានអោយ​ភ្ជួរ​រាស់​ឆា​ត្រឡប់​ចោល​ពង្រោះ​តិចតួច​នោះ ហើយ​ងាក​មក​ព្រោះ​ស្រូវពូជ​៨៥ (​ស្រូវស្រាល​អ៊ី​អ៊ែរ​ពូជ​វៀតណាម​) ប៉ុន្តែ​អកុសល​បាតុភូត​សម្ពាធ​បរិយាកាស បង្ក​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំង​តំបន់ និង​ប្រទេស ក្នុង​ប៉ះចំ​ភូមិសាស្ត្រ​ដីស្រែ​គាត់​ផង​។ អ្នកស្រី​បាន​បង្ខំចិត្ត​ដូច​កសិករ​ភាគច្រើន​ក្នុងភូមិ មក​ទិញ​សំណាប​ស្រី​វ​ពូជ​សែន​ក្រអូប ហើយ​ជួល​ផង ស្ទូង​ខ្លួនឯង​ផង លើដី​នោះ​ឡើងវិញ​។​

​ចំណែក​កសិករ​ឈ្មោះ ភឿន កិ រស់នៅ​ចំណុចដើម​គ ភូមិ​តា​ម៉ា​២​សង្កាត់​ម្កាក់ ក៏​ប្រាប់​កាសែត​រស្មី​កម្ពុជា​ដែរ​ថា ស្រូវវស្សា​ពូជ​ផ្ការំដួល​ដែល​លោក​បាន​ព្រោះ ទំហំ​៤​ហ​.​ត វា​បាន​ខូចខាត​មួយចំនួន​ដោយ​គ្រោះរាំងស្ងួត និង​ដោយ​របាយ​ទឹកភ្លៀង​ធ្លាក់​មិន​ចំ​កាលពី​ខែ​មុន​។ ហេតុនេះ បានជា​ពេលនេះ លោក​សម្រេច​ទៅ​ទិញ​សំណាប​កណ្តាប់​ពូជស្រូវ​ដ​ដែល​នេះ ពី​ភូមិ​ផ្សេង​ក្នុងស្រុក​ស្វាយចេក មក​ជួល​គេ​ស្ទូង​ឆ្លូក​ជួស​អោយ​ពេញ​វិញ​។ ពោលគឺ​ត្រូវ​ចំណាយ​ថ្លៃដើម​លើ​ការទិញ ជួល​ដកសំណាប​និង​ស្ទូង​កណ្តាប់ ១​ផ្ទួន តម្លៃ​៣០.០០០​រៀល​។​

​កសិករ​និយាយថា ការធ្វើ​បែបនេះ ដោយសារ​សម្រប​តាម​អាកាសធាតុ មាន​ភ្លៀង​ធ្លាក់​ជោកជាំ មានទឹក​ពេញ​វាលស្រែ លោក​ក៏​ដូច​កសិករ​ឯទៀត បាននាំគ្នា​ធ្វើ​ស្រូវ​សន្ទូង​ផុលផុស​។ ពោលគឺ ធ្វើ​យ៉ាងនេះ វា​ចំណាយ​ថ្លៃដើម​ច្រើនជាង​ធ្វើ​ស្រូវពង្រោះ តែ​រំពឹងថា​នឹង​បាន​ទិន្នផល​សមស្រប​មកវិញ ឬថា​យ៉ាងណា​ក៏​ល្អ​ជាង​ទុកចោល​ដីស្រែ ដែល​ធ្លាប់​ខូចខាត​ស្រូវ​ពីមុន​ដែរ​។​

​ចំណែក​មន្ត្រី​អាជ្ញាធរ​សង្កាត់​ម្កាក់​ឲ្យ​ដឹងថា ជិត​១០​ឆ្នាំ​មកហើយ ដែល​កសិករ​លែង​ធ្វើ​ស្រូវ​សន្ទូង​។ តែ​ពេលនេះ ទូទាំង​សង្កាត់ មាន​ធ្វើ​ស្រូវ​សន្ទូង​រាប់រយ​ហិច​តា​វិញ​ហើយ​។​

​ឯ​លោក រុន សុផាន់​ណា​រ៉ា អនុប្រធាន​ម​ន្ទិ​រ​កសិក​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៤​ខែកក្កដា​ថា ផ្ទៃដី​ស្រូវ​សន្ទូង​មាន​តិចតួច​បំផុត​នៅក្នុង​ខេត្ត​នេះ ព្រោះ​តាម​ទម្លាប់​និង​លក្ខណៈ​ភូមិសាស្ត្រ​នៅ​ខេត្ត​នេះ កសិករ​ធ្វើ​ស្រូវពង្រោះ​ជាង​៨០​ភាគរយ តាំងពី​កាល​នៅឯ​ទៀតៗ កសិករ​គេ​ធ្វើ​តែ​ស្រូវ​សន្ទូង​នោះ​។ តែបើ​កសិករ​បត់បែន​ឥរិយាបថ​ក្នុង​ការធ្វើ​ស្រូវ ឬ​ដាំ​ដំណាំ​ទៅតាម​ធាតុអាកាស​ប្រែប្រួល តាម​សភាពការណ៍​ជាក់ស្តែង និង​តាម​ទីផ្សារ​កសិផល​បែបនេះ ជាការ​ប្រសើរ​មួយ​ហើយ​។​

​យោង​របាយការណ៍​រប​ស់ម​ន្ទិ​រ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ប៉ាង វណ្ណា​សេ​ដ្ឋុ ប្រធាន​មន្ទីរ ត្រូវ​លោក រុន សុផាន់​ណា​រ៉ា ស្រង់​មក​វិភាគ​ថា នៅ​ដើម​សប្តាហ៍​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ ភ្លៀង​ធ្លាក់​ស្ទើរតែ​គ្រប់កន្លែង កម្រិត​ទឹកភ្លៀង​ជា​មធ្យម​គិតពី​ដើម​វគ្គ​មាន​៤០៨,៩​ម​ម​(​ធៀប​នឹង​ឆ្នាំទៅ​ទាប​ជាង​)​។ ចំណែក​ការងារ​ភ្ជូ​រ​រាស់​ដំណាំ​ស្រូវ​រដូវវស្សា អនុវត្តបាន​២៤២.៩៥៥​ហិកតា ស្មើ​ជិត​៩៧​ភាគរយ នៃ​ផែនការ​២៥០.៥០០​ហ​.​តា​។ ក្នុងនោះ ស្រូវ​សន្ទូង​មាន​ចំនួន​តែ ៨៨១​ហ​.​ត (​ស្រូវធ្ងន់​១៤០​ហ​.​ត កណ្តាល​៤៩​ហ​.​ត​)​។ ដំណាំ​រូ​ម​ផ្សំ ចំនួន​៥៨៨​ហិច​តា ដំណាំ​បន្លែ​ចំនួន ២.៣៦៦​ហ​.​តា និង​ដំណាំ​ឧស្សាហកម្ម​ចំនួន ៩៨.៥៧២​ហ​.​ត​។ ចំពោះ​ការប្រមូល​ផល​ស្រូវ​រដូវវស្សា​វិញ​បាន ចំនួន​១.៥៦៩​ហ​.​ត​ស្មើ​៦៥​ភាគរយ នៃ​ផ្ទៃដី​អនុវត្តបាន ២៤២.៩៥៥​ហ​.​ត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម