ថៅកែ​ហាង​ខារ៉ាអូខេ​ជា​ជនជាតិ​កូរ៉េ​ម្នាក់​ធ្វើអត្តឃាត​ដោយ​ចងក​ក្នុង​បន្ទប់ទឹក​

948
ចែករម្លែក

​ដោយ​: អង្គរតូច / សៀមរាប​: ថៅកែ​ហាង​ខារ៉ាអូខេ យីហោ “​ហ្សេ​នៀ​” ដែលជា​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ បាន​ចងក​ធ្វើអត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​មិនដឹង​មូលហេតុ​។ ហេតុការណ៍​ប្រទះឃើញ​នេះ គឺ​នៅវេលា​ម៉ោង ៦​និង​២០​នាទី ថ្ងៃទី​២៤​ខែ​ក្កដា​ឆ្នាំ​២០១៨ នៅ​ចំណុច​ទីតាំង ខារ៉ាអូខេ “​ហ្សេ​នៀ​” ក្នុងភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​ង​សៀមរាប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា គឹម​សាន ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ពិត​ជាមាន​ហេតុការណ៍​ធ្វើ​អត្ថ​ឃាត ដោយ​បុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​(​ចងក​)​សម្លាប់ខ្លួន នៅក្នុង​បន្ទប់ទឹក​ហាង​របស់ខ្លួន ក្នុង​ទីតាំង​ខាងលើ​មែន​។ លោក​បន្តថា អត្តឃាត​ន​ឈ្មោះ Chai Sungsoo អាយុ ៥០​ឆ្នាំ មុខរបរ ថៅកែ​ហាង​កា​រ៉ា​អូ​ខេ ហ្សេ​នៀ កាន់​លិខិតឆ្លងដែន​លេខ M25969251 ផុតកំណត់​ថ្ងៃទី ១៣​ខែសីហា​ឆ្នាំ​២០២៥ ទិដ្ឋាការ​លេខ EB 01445696. ផុតកំណត់​ថ្ងៃទី ០២​ខែមេសា​ឆ្នាំ​២០១៩ ស្នាក់នៅ​ផ្ទះជួល​បន្ទប់​ក្រោយ សណ្ឋាគារ​ស៊ី​ធី​អង្គរ ក្នុងភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប​។ ប្រពន្ធ​ឈ្មោះ សេក ស៊ីណា អាយុ​៣៨​ឆ្នាំ ជនជាតិ ខ្មែរ មានកូន ០២​នាក់ ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​ខាងលើ​។​

​លោក​បញ្ជាក់ថា បើ​យោងតាម​ការសន្និដ្ឋាន របស់លោក​វិ​ជ្ជ​បណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន និង​ជំនាញ​កោសល្យ​ពិច័យ​ខេត្ត ក្រោយ​ឆែក​មើល​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ឃើញថា ជនរងគ្រោះ​បាន​កាន់​ខ្សែ​នីឡុង បំណង​ធ្វើ អត្តឃាត (​ចងក​) នៅ​បន្ទប់ទឹក​ខាងក្រោយ ដោយ​ខ្លួនឯង​ពិតមែន​។ ចំណែក​នៅលើ​ខ្លួន​សព​គ្មាន​ស្លាកស្នាម​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។

​បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម