ប៉េអឹម​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​យ៉ាម៉ា WY ជាង​៣០០​គ្រាប់​

1314
ចែករម្លែក
ជនសង្ស័យ​និង​ថ្នាំ​យ៉ាម៉ា​ចំនួន​៣៣៩​គ្រាប់ (​រូប​៖ គ្រញូង​)​

បាត់ដំបង​៖ សមត្ថកិច្ច​ប៉េអឹម​មូលដ្ឋាន​ស្រុក​ភ្នំព្រឹក បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយពី​រកឃើញ​សារធាតុ​ញៀន​ប្រភេទ​យ៉ាម៉ា WY ចំនួន​៣៣៩​គ្រាប់ នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ហើយ​បញ្ជូនមក​ទីបញ្ជាការ​ប៉េអឹម​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។​

​លោក វ៉ាង ពិ​សិទ្ធ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​អាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ុំ វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ លទ្ធផល​នៃ​ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន ប្រភេទ​គ្រាប់​រាង​មូល​សំប៉ែត​អក្សរ WY យ៉ាម៉ា​ចំនួន​៣៣៩​គ្រាប់​។​

​ជនសង្ស័យ​ខាងលើ​ក្រោយ​សារភាព​រួច ត្រូវបាន​អាវុធហត្ថ​ជំនាញ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាកា​តាម​នីតិវិធី​៕ ដោយ​៖ គ្រញូង​

ទីតាំងផ្សាយពាណិជ្ជកម្ម