បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ មិនទាន់​ប៉ះពាល់​ដល់ទី​តាំង​តៀម​រៀបចំ​ការិយាល័យ​បោះឆ្នោត​នៅ​ស្រុក​សៀម​ប៉ាង​នៅឡើយ​ទេ​

853
ចែករម្លែក

ដោយ : មុនី​រ័ត្ន​/ភ្នំពេញ : គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា នេះ ថា ទីតាំង​ត្រៀម​រៀបចំ​ការិយាល័យ​បោះឆ្នោត​នៅ​ស្រុក​សៀម​ប៉ាង ជាង​៣០ រហូតមកដល់​ពេលនេះ គឺ​មិនមាន​ការប៉ះពាល់​ដោយ​ការ​ការ​ទំនប់​វា​រី​អគ្គិសនី នៅ​ខេត្ត​អាត់​តា​ពើ ប្រទេស​ឡាវ នោះទេ​។ ហើយគ​.​ជ​.​ប កំពុងតែ​តាមដាន​ចំពោះ​ករណីនេះ​។​

ទំនប់​វា​រី​អគ្គិសនី Xepian-Xe Nam Noy ក្នុង​ខេត្ត Attapeu បាន​បាក់​កាលពី​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ជាច្រើន​រយ​នាក់​។​

​លោក ពុ​យ ចាន់ថា​ឡាក់ ប្រធាន​គណៈកម្មាការ​រៀប​ចំការ​បោះឆ្នោត​ខេត្តស្ទឹងត្រែង បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា នេះ​ថា ទោះបី​ជាមាន​ការបាក់​ទំនប់​វា​រី​អគ្គិសនី នៅ​ខេត្ត​អាត់​តា​ពើ ប្រទេស​ឡាវ គឺ​ទីតាំង​ត្រៀម​រៀបចំ​ការិយាល័យ​បោះឆ្នោត​នៅ​ស្រុក​សៀម​ប៉ាង មិនមាន​ការប៉ះពាល់​នៅឡើយ​ទេ ហើយ​ខាង​លោក​កំពុងតែ​តាមដាន​។ ដោយ​លោក​បាន​បញ្ជាក់ថា ការិយាល័យ​នៅ​ស្រុក​សៀម​ប៉ាង មាន​ជាង ៣០​ការិយាល័យ និង​មាន​អ្នកបោះឆ្នោត​ជាង ១​ម៉ឺន​នាក់ និង​នៅ​ទូទាំង​ខេត្ត​មាន​ការិយាល័យ​បោះឆ្នោត ២២៧​ការិយាល័យ​។ ហើយ​ចំពោះ​ករណីនេះ នៅ​មិនទាន់​ប្រកាសអាសន្ន ឬ​ជា​ប្រធាន​ស័ក្តិ​នៅឡើយ​ទេ ហើយ​នៅ​ដំណើរការ​ធម្មតា​។​

​ចំណែក​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ទាក់ទង​ករណី​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ឡាវ ហើយ​ទឹក​ហូរ​ចូល​ភូមិ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀម​ប៉ាង គឺ​ខា​ងគ​.​ជ​.​ប កំពុងតែធ្វើការ​តាមដាន​មើល​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ គ​.​ជ​.​ប មាន​ផែន “​ក​” និង​ផែនការ “​ខ​” គឺ​ផែនការ “​ក​” ការប្រព្រឹត្ត​ទៅជា​ប្រក្រតី​នៅ​ការិយាល័យ​បោះឆ្នោត​តាម​ការគ្រោងទុក​។ ហើយ​ផែនការ “​ខ​” គ​.​ជ​.​ប មាន​គោលការណ៍​ចល័ត​ទីតាំង​ការិយាល័យ​បោះឆ្នោត​ទៅ​ទីទួល​សុវត្ថិភាព និង​ជូនដំណឹង​ទៅដល់​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​ការិយាល័យ​នោះ ដើម្បី​ធ្វើដំណើរ​ទៅរក​ការិយាល័យ​ដែល​បាន​គ្រោងទុក​។​
​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់ថា “​មកទល់​ម៉ោង​នេះ យើង​អាច​និយាយបានថា ការិយាល័យ​បោះឆ្នោត​មិនទាន់​កើត​នៅឡើយ​ទេ កើត​មួយថ្ងៃ គឺ​មុន​ថ្ងៃ​បោះឆ្នោត ការប៉ះពាល់​នេះ អាចជា​ការប៉ះពាល់​ដល់​ផែនការ​ទីតាំង​រៀបចំ​ការិយាល័យ​បោះឆ្នោត​”​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ថា មកដល់​វេលា​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ ទឹកជំនន់​ដែល​ហូរ​ចេញពី​ការបាក់​ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ បាន​មកដល់​ព្រំដែន​ប្រទេស​កម្ពុជា​ហើយ និង​បាន​លិច​ចូល​តំបន់​មួយចំនួន​នៅក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព និង​ឃុំ​សេកុង នៃ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម